លោក​ ស្រ៊ុន​ បូរិន្ទ​ អនុប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តព្រះវិហារ​ បានដឹកនាំកិច្ចប្រជុំស្តីពី​ យុទ្ធនាការ​ នៃការ​ចុះធ្វេីជំរឿនកសិកម្ម​ ឆ្នាំ២០២៣
ចេញ​ផ្សាយ ០៣ មេសា ២០២៣
114
មន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេ​សាទខេត្តព្រះវិហារ​ នៅរសៀល​ថ្ងៃព្រហស្បតិ៍​ ៩កេីត​ ខែចេត្រ​ ឆ្នាំ​ខាល​ ចត្វាស័ក​ ពុទ្ធសករាជ​ ២៥៦៦​ ត្រូវនឹង​ថ្ងៃទី​៣០​ ខែមីនា​ ឆ្នាំ​២០២៣​ លោក​ ស្រ៊ុន​ បូរិន្ទ​ អនុប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តព្រះវិហារ​ បានដឹកនាំកិច្ចប្រជុំស្តីពី​ យុទ្ធនាការ​ នៃការ​ចុះធ្វេីជំរឿនកសិកម្ម​ ឆ្នាំ២០២៣ #គោលបំណង​ -​ ចង់ដឹងពីតំបន់គោលដៅ(ស្រុក-ឃុំ-និងភូមិ)​ ដែលមន្ត្រីជំរឿននិមួយៗ​ ទទួលបន្ទុក(ចុះបញ្ជីគ្រួសារ​ និងសម្ភាសន៍) -​ ចំនួនឃុំ​ ភូមិ​ និងគ្រួសារកសិករ​ ដែលមន្ត្រីជំរឿនម្នាក់​ទទួលខុសត្រូវ -​ជម្រុញ​ និងលេីកទឹកចិត្ត​ ដល់មន្ត្រីទាំង១០រូប​ អោយប្រឹងប្រែង​យកចិត្តទុកដាក់​ក្នុងការបំពេញកាងារ​អោយបានល្អប្រសេីរ​រៀងៗខ្លួន​ ។ #ជំរឿនកសិកម្មឆ្នាំ២០២៣ ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៣។ជំរឿនកសិកម្មត្រូវបានធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងឆ្នាំ ២០៣០។ អាស្រ័យហេតុនេះ សូមម្ចាស់គ្រឹះស្ថានសហគ្រាសកសិដ្ឋាន អ្នកគ្រប់គ្រង ក៏ដូចជាគ្រួសារកសិករទាំងអស់ ត្រៀមខ្លួនសហការជាមួយមន្រ្តីជំនាញដើម្បីឱ្យយុទ្ធនាការនេះប្រកបទៅដោយភាពជោគជ័យ។
ចំនួនអ្នកចូលទស្សនា
Flag Counter