ចេញផ្សាយ ០៣ មេសា ២០២៣
131
នៅថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣ លោក ស្រ៊ុន បូរិន្ទ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានដឹកនាំមន្រ្តីអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវ៉ាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ថ្នាក់ខេត្តចូលរួមសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលពង្រឹងសមត្ថភាពស្តីពី “ដំណើរការ និងនីតិវិធីក្នុងការទទួលបានឥណទានក្រោមគម្រោង ACSEP សមាសភាគទី១” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ) និងជានាយកគម្រោង នៅសាលប្រជុំសាលាខេត្តព្រះវិហារ ។
សិក្ខាសាលានេះរៀបចំក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីគម្រោង ACSEP ពាក់ព័ន្ធនឹងដំណើរការ និងនីតិវិធីក្នុងការទទួលបានឥណទានបន្ថែម ដើម្បីពង្រីក និងពង្រឹងអាជីវកម្ម ដល់សហគ្រាសកសិ-ឧស្សាហកម្ម សហគមន៍កសិកម្ម និងកសិករចិញ្ចឹមមាន់ស្រុក ជាពិសេសសហគ្រាសផលិត ដែលមានបំណងស្វែងរកទុនបន្ថែមសម្រាប់គាំទ្រផែនការអាជីវកម្មរបស់ខ្លួន ដោយមានអ្នកចូលរួមមកពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងអភិវឌ្ឍន៍ជនបទ, រដ្ឋបាលមូលដ្ឋាន, ស្ថាប័នហិញ្ញវត្ថុដៃគូ, សហគ្រាសកសិ-ឧស្សាហកម្ម, សហគមន៍កសិកម្ម ក៏ដូចជាកសិករចិញ្ចឹមមាន់ ដែលអញ្ជើញមកពីខេត្តព្រះវិហារ។
នាពេលរសៀលថ្ងៃដដែលនោះផងដែរ, មន្រ្តីអនុវត្តគម្រោង បានសម្របសម្រួលដំណើររបស់ក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដើម្បីសិក្សាស្វែងយល់ពីដំណើរការទិញលក់ដំឡូងមីរបស់ម្ចាស់សៃឡូ(កន្លែងប្រមូលទិញ) ឈ្មោះ យីម រ៉ាឌី នៅភូមិស្វាយប៉ាត ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារផងដែរ។
--------------
On Friday, March 31, 2023, Mr. Srun Borin, Deputy Director of Preah Vihear Provincial Department of Agriculture, Forestry and Fisheries, led the officials to implement the Provincial Agricultural Value Chain Competitiveness and Safety Enhancement Project (ACSEP) at Dissemination and Capacity Building Workshop on "Procedures and Procedures for Obtaining Credit under ACSEP Component 1" under the high presidency of HE Mey Van, Secretary of State of the Ministry of Economy and Finance (MEF) and Project Director at Preah Vihear Provincial Hall.
The purpose of this workshop is to disseminate and raise awareness of the ACSEP project related to the process and procedures for obtaining additional credit to expand and strengthen business for agro-industrial enterprises, agricultural communities and poultry farmers, especially aspiring enterprises. Seek additional capital to support its business plan with participants from the Ministry of Economy and Finance, the Ministry of Agriculture, Forestry and Fisheries, the Ministry of Rural Development, local administrations, partner financial institutions, agro-industrial enterprises, agricultural cooperatives, as well as Chicken farmers from Preah Vihear province.
In the afternoon of the same day, the project implementation officer facilitated the visit of the Asian Development Bank (ADB) team to learn about the cassava trading process of Silo owner (collection point) Yim Rady in Svay Pat village, Romdos commune, Rovieng district. Preah Vihear province as well.