ក្រុងព្រះវិហារ៖
ក្រុមលទ្ធកម្ម (កល) មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា៖ ក្រុមលទ្ធកម្មមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ នឹងដាក់ឲ្យពិគ្រោះថ្លៃជាសាធារណៈ ដើម្បីផ្គត់ផ្គង់ ឯកសណ្ឋាន សម្រាប់ការប្រើប្រាស់ឆ្នាំ២០២៣។
ក្រុមលទ្ធកម្មមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមពិគ្រោះថ្លៃ និងដាក់លក់ នៅក្រុមលទ្ធកម្មមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ អាសយដ្ឋានៈ ផ្លូវលេខ២ ភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ចាប់ពីថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០២៣ តទៅ រៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទាក់ទងលេខៈ ០៦៤ ២១០ ៣៣៤។
កាលបរិច្ឆេទឈប់ទទួលសំណើពិគ្រោះថ្លៃនៅវេលាម៉ោង១៤:០០នាទីរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។
ការបើកសំណើពិគ្រោះថ្លៃ នឹងប្រព្រឹត្តទៅ នៅក្រុមលទ្ធកម្ម (កល) តាមអាសយដ្ឋានខាងលើ វេលាម៉ោង ១៤:៣០ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។ ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយអាចដាក់សំណើពិគ្រោះថ្លៃបានតែមួយគត់។
ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទងជាមួយក្រុមលទ្ធកម្ម (កល) ដើម្បីទិញឯកសារពិគ្រោះថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនិងការពិគ្រោះថ្លៃនេះ។