ក្រុងព្រះវិហារ៖
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ សូមជូនដំណឹងដល់បណ្ដាក្រុមហ៊ុនសហគ្រាស(គិតទាំងសហគ្រាសឯកត្ដបុគ្គល) ទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាអោយបានជ្រាបថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសអ្នកចូលរួមការងារផ្គត់ផ្គង់ ពូជដំឡូងមី បសុឱសថ ធាតុចូលកសិកម្ម សម្រាប់អន្តរាគមន៍ឆ្នាំ២០២៣។
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុនសហគ្រាសបំពេញ ដើម្បីចូលរួមដេញថ្លៃ។ ឯកសារដេញថ្លៃ មានដាក់លក់នៅក្រុមលទ្ធកម្មមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ដែលមានអាសយដ្ឋានៈ ផ្លូវលេខ២ ភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២៣ តទៅរៀងរាល់ម៉ោងធ្វើការ។ (ទូរស័ព្ទទាក់ទងលេខៈ ០៦៤ ២១០ ៣៣១/០៦៤ ២១០ ៣៣៣ ) ។
ឯកសារដេញថ្លៃ ដែលបានបំពេញរួច ត្រូវប្រគល់ជូនក្រុមលទ្ធកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ យ៉ាងយូរបំផុតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៤:៣០នាទីរសៀល។
ការបើកសំណើដេញថ្លៃ នឹងប្រព្រឹត្តទៅនៅក្រុមលទ្ធកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ តាមអាសយដ្ឋានខាងលើ វេលាម៉ោង ១៤:៣០នាទីរសៀល ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។
ក្រុមហ៊ុនសហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់សំណើដេញថ្លៃបានតែមួយគត់។
ក្រុមហ៊ុនសហគ្រាសដែលមានបំណងចូលរួមដេញថ្លៃ សូមអញ្ជើញទាក់ទងជាមួយក្រុមលទ្ធកម្ម ដើម្បីទិញឯកសារដេញថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការដេញថ្លៃនេះ ។