កម្មវិធីទិវាបង្ហាញស្ដីពីការរៀបចំដី និងការប្រើប្រាស់គ្រឿងម៉ាស៊ីនសមស្របសម្រាប់ការអនុវត្តកសិកម្មអភិរក្ស
ចេញ​ផ្សាយ ២៥ មេសា ២០២៣
50
កម្មវិធីទិវាបង្ហាញស្ដីពីការរៀបចំដី និងការប្រើប្រាស់គ្រឿងម៉ាស៊ីនសមស្របសម្រាប់ការអនុវត្តកសិកម្មអភិរក្ស ————————————— ខេត្តព្រះវិហារ៖ ថ្ងៃព្រហស្បតិ៍ ទី០៦ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារគំរូមិត្តកសិករ ដឹកនាំដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានរៀបចំកម្មវិធីទិវាបង្ហាញស្តីពីការប្រើប្រាស់គ្រឿងម៉ាស៊ីនបំបែកស្រទាប់ហាប់ណែននៅទីវាល ដែលជាគំរូផ្សព្វផ្សាយកសិកម្មអភិរក្សជូនទៅដល់កសិករ នៅភូមិឈ្នួន ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ ក្រោមអធិបតីភាព លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួម ពីតំណាងនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្រ្តីគំម្រោង Wat4cam ក្រុមហ៊ុន John Deer ក្រុមហ៊ុន SmartAgro អាជ្ញាធរមូលដ្ឋាន កសិករ និងសេវាករ សរុបចំនួន ៤២នាក់ ស្ត្រី១៨នាក់។ គោលបំណងនៃកម្មវិធីនេះគឺដើម្បី៖ ➢ លើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃការផ្លាស់ប្តូរការប្រើប្រាស់ដីលើការគ្រប់គ្រងជីជាតិដី ➢ ណែនាំកសិកម្មបែបអភិរក្ស និងកសិ-អេកូឡូស៊ី ➢ ផ្សព្វផ្សាយគ្រឿងយន្តកសិកម្មសមស្របដែលប្រើប្រាស់ក្នុងបង្គុំបច្ចេកទេសកសិកម្មអភិរក្ស និងកសិ-អេកូឡូស៊ី។ ------------------ Demonstration day program on land preparation and proper use of machinery for conservation agricultural practices. ————————————— Preah Vihear Province: On Thursday, April 06, 2023, Metkasekor Model Working Group led by Preah Vihear Provincial Department of Agriculture, Forestry and Fisheries organized a demonstration day on the use of compactors in the field as a model for promoting agricultural conservation. To farmers in Chhnuon village, Ruosran commune, Rovieng district, Preah Vihear province, chaired by Mr. Poeung Tryda, Director of Preah Vihear Provincial Department of Agriculture, Forestry and Fisheries, with the participation of representatives from the Department of Agriculture, Forestry and Fisheries, Project Officer Wat4cam, John Deer Company, SmartAgro Company, Local authorities, farmers, service providers, a total of 42 people (18 women). The purpose of this program is to: ➢Raise awareness of the impact of land use change on soil fertility management ➢ Introduction to conservation agriculture and agro-ecology ➢Disseminate appropriate agricultural machinery used in a combination of agricultural, conservation and agro-ecological techniques.
ចំនួនអ្នកចូលទស្សនា
Flag Counter