ឯកឧត្តម គីម រិទ្ធី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងជាអភិបាលនៃគណ:អភិបាលខេត្ត រួមជាក្រុមការងារនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនមណ្ឌលកុមារកំព្រាខេត្ត និងមណ្ឌលតម្បាញសូត្រកម្ពុជា ឋិតក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ
ចេញ​ផ្សាយ ២៦ មេសា ២០២៣
38
សាខាកក្រក ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម គីម រិទ្ធី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងជាអភិបាលនៃគណ:អភិបាលខេត្ត រួមជាក្រុមការងារនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនមណ្ឌលកុមារកំព្រាខេត្ត និងមណ្ឌលតម្បាញសូត្រកម្ពុជា ឋិតក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។ នៅក្នុងឱកាសនោះដែរឯកឧត្តម គីម រិទ្ធី ប្រធានគណ:កម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ច ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។ សម្ភារផ្តល់ជូនរួមមាន៖ -មណ្ឌលកុមារកំព្រា អង្ករ១,០០០គីឡូក្រាម ត្រីខ ៣កេស ទឹកស៊ីអ៉ីវ ២កេស មី ១២កេស ថវិកាជូនម៉ែដោះចំនួន ៦នាក់ ស្មើថវិកាចំនួន ២,៤០០,០០០រៀល និងកុមារកំព្រាចំនួន ៦៤នាក់ ម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០រៀល ក្នុងនោះថវិកាឯកឧត្តមប្រធានគណ:កម្មាធិការសាខាចំនួន ៥,០០០,០០០រៀល។ -មណ្ឌលតម្បាញសូត្រកម្ពុជា ចំនួន ២៤នាក់ ក្នុងម្នាក់ៗផ្តល់ជូន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ និងថវិកាចំនួន ២០,០០០រៀល។ ------------- On the morning of April 11, 2023, HE Kim Rithy, Chairman of Preah Vihear Provincial Committee of the Cambodian Red Cross and Governor of the Provincial Board of Governors, joined the working group to bring humanitarian donations to the Provincial Orphanage and the Cambodian Silk Weaving Center. In Sangkat Kampong Pranak, Preah Vihear City. On that occasion, HE Kim Rithy, Chairman of the Provincial Committee of the Cambodian Red Cross, brought a message from Samdech Kittipritthbandit Bun Rany Hun Sen, President of the Cambodian Red Cross, who always thinks about your well-being. There are difficulties, there is the Cambodian Red Cross. Materials provided include: - Orphanage: 1,000 kg of rice, 3 cases of fish, 2 cases of soy sauce, 12 cases of noodles, budget for 6 nurses equal to 2,400,000 Riels and 64 orphans. Each received 50,000 Riels, of which the Chairman of the Branch Committee contributed 5,000,000 Riels. - The Cambodian Silk Weaving Center has a total of 24 people, each of whom provides 25 kg of rice, 1 box of noodles,
ចំនួនអ្នកចូលទស្សនា
Flag Counter