ផ្នែករដ្ឋបាលព្រៃឈើឆែប សង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្រឡៅ-ម្លូព្រៃ និងគណៈកម្មាការ សមាជិកសហគមន៍ព្រៃឈើឆែបលិច បានទទួលស្វាគមន៍ដល់ លោកគ្រូ អ្នកគ្រូ និស្សិត ឆ្នាំទី១ ឆ្នាំទី២ ឆ្នាំទី៣ និងឆ្នាំទី៤ មហាវិទ្យាល័យវិទ្យាសាស្ត្រព្រៃឈើ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលបានរៀ
ចេញ​ផ្សាយ ២៨ មេសា ២០២៣
65
ថ្ងៃព្រហស្បតិ៍ ៨ កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ផ្នែករដ្ឋបាលព្រៃឈើឆែប សង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្រឡៅ-ម្លូព្រៃ និងគណៈកម្មាការ សមាជិកសហគមន៍ព្រៃឈើឆែបលិច បានទទួលស្វាគមន៍ដល់ លោកគ្រូ អ្នកគ្រូ និស្សិត ឆ្នាំទី១ ឆ្នាំទី២ ឆ្នាំទី៣ និងឆ្នាំទី៤ មហាវិទ្យាល័យវិទ្យាសាស្ត្រព្រៃឈើ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលបានរៀបចំដំណើរមកទស្សនកិច្ចសិក្សានៅសហគមន៍ព្រៃឈើឆែបលិច ស្រុកឆែប ខេត្តព្រះវិហារ ដើម្បីផ្សារភ្ជាប់រវាងការសិក្សាទ្រឹស្ដីនៅក្នុងថ្នាក់ និងការចុះទស្សនកិច្ចសិក្សាផ្ទាល់នៅទីវាលមានគោលបំណងដូចតទៅ ៖ 1.ផ្តល់ចំណេះដឹងស្តីពីសហគមន៍ព្រៃឈើ និងការអនុវត្តកសិកម្មគំរូ ដល់សាស្ត្រាចារ្យ និងនិស្សិត 2. បង្កើនចំណេះដឹងរបស់និស្សិត ទៅលើការអភិរក្ស និងកិច្ចការពារព្រៃឈើ 3. ផ្តល់ចំណេះដឹងដល់និស្សិតពីការធ្វើផែនទីតាមរយៈការបង្ហោះ Drone ដោយមានការចូលរួមពីលោក គឹម សុបិន្ត ព្រឹទ្ធបុរសមហាវិទ្យាល័យវិទ្យាសាស្ត្រព្រៃឈើ លោកគ្រូ អ្នកគ្រូ និង និស្សិតឆ្នាំទី១ ឆ្នាំទី២ ឆ្នាំទី៣ និងឆ្នាំទី៤ សរុបប្រមាណ ៧៣នាក់ ក្រោមកិច្ចសហការ និង សម្របសម្រួលដោយអង្គការរីខូហ្វ (RECOFTC) តាមរយៈគម្រោងភាពជាដៃគូរ លើវិស័យព្រៃឈើ និងជលផលដំណាក់កាលទី៣ (PaFF3) ក្រោមជំនួយឧបត្ថម្ភថវិកាពី ទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស (SDC) និងទីភ្នាក់ងារសហប្រត្តិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (Sida)។
ចំនួនអ្នកចូលទស្សនា
Flag Counter