ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយប្រតិភូក្រសួង បានជួបសំណេះសំណាលជាមួយសហគមន៌កសិកម្មរមទមសាមគ្គីមានជ័យ ស្ថិតនៅស្រុករវៀង ខេត្តព្រះវិហារ។
ចេញ​ផ្សាយ ២៥ ឧសភា ២០២៣
109

រសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយប្រតិភូក្រសួង បានជួបសំណេះសំណាលជាមួយសហគមន៌កសិកម្មរមទមសាមគ្គីមានជ័យ ស្ថិតនៅស្រុករវៀង ខេត្តព្រះវិហារ។ ក្នុងពិធីខាងលើ ឯកឧត្តមរដ្ឋមន្រ្តី បានចែកពូជស្រូវផ្ការំដួល និងស្វាយចន្ទីពូជM23 ជូនដល់សហគមន៌រមទមសាមគ្គីដើម្បីដាំដុះនាពេលរដូវវស្សានេះផងដែរ។ បច្ចុប្បន្នសហគមន៌រមទមសាមគ្គីមានជ័យ មានសមាជិកសរុប២៩៦គ្រួសារ មានមុខរបរសំខាន់ៗដូចជា ឥណទានខ្នាតតូច លក់តង់ លក់ធាតុចូលកសិកម្ម ទិញ-លក់ស្រូវសរីរាង្គ ដំឡូងមីស្ងួត ស្វាយចន្ទី ផលិតទឹកសុទ្ឋលក់។

ចំនួនអ្នកចូលទស្សនា
Flag Counter