សភាពការណ៍រួម
ចាប់តាំងពីដើមរដូវវស្សាឆ្នាំ២០២៣ ទូទាំងខេត្តព្រះវិហារ មានភ្លៀងធ្លាក់បន្តបន្ទាប់ដែលបានធ្វើអោយប្រជា កសិករទូទាំងខេត្ត បាននឹងកំពុងមមាញឹកការងារធ្វើស្រែចំការនៅរដូវវស្សានេះ។
ក- ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០២៣
ការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នំា២០២៣ នៅទូទាំងខេត្តព្រះវិហារ បានអនុវត្តន៍ផ្ទៃដីភ្ជួររាស់បានចំនួន 10,580 ហិកតា(ការងារ សាបព្រោះស្រូវ បុកដាំ លើផ្ទៃដីបានចំនួន 10,580 ហិកតា និងស្ទួង លើផ្ទៃដីបាន ចំនួន 00 ហិកតា) លើផែនការ 99,817 ហិកតា ស្មើនឹង 10.60 %។
ខ.ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែ ៖ គិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នំា២០២៣ អនុវត្តបានសរុបបាន 19,692 ហិកតា ស្មើនឹង 23.92% នៃផែនការ 82,315 ហិកតា ក្នុងនោះ ៖
-ដំណាំរួមផ្សំ និងសាកវប្បកម្មប្រចំារដូវ អនុវត្តបាន 214 ហិកតា ស្មើនឹង 10.15%
-ដំណាំហូបផ្លែរយៈពេលវែង អនុវត្តបាន 1,235ហិកតា ស្មើនឹង 407%
-ដំណាំឧស្សាហកម្មប្រចំារដូវ អនុវត្តបាន 12,004 ហិកតា ស្មើនឹង 43%
-ដំណាំឧស្សាហកម្មរយៈពេលវែង អនុវត្តបាន 6,239 ហិកតា ស្មើនឹង 20.53%
គ.កម្រិតទឹកភ្លៀង៖ ដោយបូកយោងចាប់ពីដើមរដូវរហូតមកដល់ថ្ងៃទី២៩ ខែឧសភា ឆ្នំា២០២៣ នៅទូទាំង ខេត្តព្រះវិហារ គិតជាមធ្យមទទួលបានទឹកភ្លៀងកម្រិត 332.09 ម.ម។