ចេញផ្សាយ ៣១ ឧសភា ២០២៣
58
ថ្ងៃពុធ ១៣រោច ដល់ ព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ដល់ ១៩ ខែឧសភា ឆ្នាំ២០២៣
មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ២រូប បានចូលរួមសិក្ខាសាលាស្តីពីការរៀបចំប្រអប់ដំណោះ ស្រាយដោយសុចរិតភាពសម្រាប់ប្រព័
ន្ធធារាសាស្ត្រ (IM Toobox Workshop) ក្រោមអធិបតីភាព លោក ម៉ម មុន្នីជីវិត អភិបាលរងស្រុកជាំក្សាន្ត
#គោលបំណងនៃសិក្ខាសាលានេះគឺ
១.សិក្សារៀនសូត្រពីការអនុវត្តការងារប្រចាំថ្ងៃរបស់សហគមន៍ប្រើប្រាស់ទឹក
២.ស្វែងយល់ពីបញ្ហាប្រឈមចំបងៗ របស់សហគមន៍ដែលបានជួបប្រទះ និងវិធីសាស្ត្រក្នុងការដោះស្រាយ បញ្ហា
៣.សិក្សាស្វែងយល់ពីរបៀប និងវិធីសាស្ត្រក្នុងការគ្រប់គ្រង ចាត់ចែង និងដឹកនាំសហគមន៍កសិករបើ ប្រាស់ទឹក
#ដោយមានការចូលរួម តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ, តំណាងមន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តព្រះវិហារ, អាជ្ញាធរភូមិ ឃុំជាំក្សាន្ត ឃុំទឹកក្រហម, តំណាងសហគមន៍កសិកម្ម, តំណាងសហគមន៍កសិករប្រើប្រាស់ទឹក, តំណាងកសិករទាំង២ឃុំ(ឃុំទឹកក្រហម និង ឃុំជាំក្សាន្ត) និង បុគ្គលិកអង្គការ HEKS និងបុគ្គលិកអង្គការ CARITAS SWISS ដែលអនុវត្តគម្រោងនើតឆ័រ(Nurture) សរុបទាំងអស់ ៣៦នាក់ ស្រី ១១នាក់
#ដែលស្ថិតនៅសាលប្រជុំសាលាស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
--------------------
From 17 to 19 May 2023, two officials from the Office of Agricultural Extension of Preah Vihear Provincial Department of Agriculture, Forestry and Fisheries participated in the IM Toobox Workshop chaired by Mr. Mom Monichiveth, Deputy Governor of Choam Ksan District.
The objectives of this workshop are:
1. To learn about the daily activities of the community using water
2. To understand the challenges of the community encountered and how to solve problems
3. To understand how to manage and lead Farmers' communities use water.
With the participation of representatives of the Department of Agriculture, Forestry and Fisheries, the Department of Water Resources and Meteorology, village-commune authorities, agricultural communities, water user farmers, farmers in Teuk Krahorm commune, Choam Ksan commune, HEKS staff, CARITAS SWISS implementing the project (Nurture) A total of 36 people, 11 women, in the meeting hall of Choam Ksan district, Preah Vihear province.