ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញទស្សនកិច្ចស្នាក់ការសហភាពសហគមន៍កសិកម្មខេត្តព្រះវិហារមានជ័យ
ចេញ​ផ្សាយ ០២ មិថុនា ២០២៣
95
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញទស្សនកិច្ចស្នាក់ការសហភាពសហគមន៍កសិកម្មខេត្តព្រះវិហារមានជ័យ ====================== នៅព្រឹកថ្ងៃទី​២៥​ ខែឧសភា​ ឆ្នាំ​២០២៣ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងថ្នាក់ដឹកនាំ បានទស្សនកិច្ចស្នាក់ការសហភាពសហគមន៍កសិកម្មខេត្តព្រះវិហារមានជ័យ ស្ថិតនៅភូមិឯកភាព ឃុំប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ​។ ក្នុងទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យយកចិត្តទុកដាក់សិក្សាពីខ្សែច្រវាក់តម្លៃ និងត្រូវមានផែនការផលិតច្បាស់លាស់ ជំរុញការធ្វើស្រូវសរីរាង្គ តាមរយៈការប្រើប្រាស់ពូជស្រូវសុទ្ធ ដើម្បីផលិតភាពខ្ពស់ គុណភាពល្អ តម្លៃល្អ និងងាយប្រកួតប្រជែង។ ជាមួយគ្នានេះដែរ ត្រូវគិតគូរលើការវេចខ្ចប់ឱ្យមានភាពទាក់ទាញ បង្ហាញពីអត្តសញ្ញាណ ស្លាកយីហោអង្កររបស់យើង។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី សហភាពសហគមន៍កសិកម្មត្រូវធ្វើការជាមួយគ្នា សហការគ្នាល្អ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ ពង្រឹងគុណភាពនិងខ្សែច្រវាក់ផ្គត់ផ្គង់ បង្កើនការនាំចេញ បង្កើនចំណូល មានចំណេញ មានប្រសិទ្ធភាពសេដ្ឋកិច្ច និងភាពរីកចម្រើន។ ទាក់ទងនឹងការងារនេះ ក្រសួងនឹងជួយគាំទ្រ ក៏ដូចជាជួយសម្រួលដល់កសិករ ដើម្បីទទួលបានផលចំណេញពីផលិតកម្ម៕ - - - - - - - - - - - - - - HE Minister Dith Tina Visits Preah Vihear Meanchey Agricultural Cooperative Union ====================== On the morning of May 25, 2023, HE Dith Tina, Minister of Agriculture, Forestry and Fisheries and leaders visited the headquarters of Preah Vihear Meanchey Agricultural Cooperative Union in Ekpheap Village, Pal Hal Commune. Preah Vihear City, Preah Vihear Province. During the visit, HE Minister advised the Preah Vihear Meanchey Agricultural Cooperative Union to study the price chain and have a clear production plan to promote organic rice production through the use of pure rice varieties for high productivity, good quality, good price and competitive. At the same time, consider the attractive packaging to reflect the identity of our rice brand. According to the Minister, the Union of Agricultural Cooperatives must work together and cooperate well, upholding the national interest, strengthening the quality and supply chain, increasing exports, increasing income, profitability, economic efficiency and prosperity. In this regard, the Ministry will support as well as facilitate farmers to benefit from production.
ចំនួនអ្នកចូលទស្សនា
Flag Counter