ចេញផ្សាយ ០២ មិថុនា ២០២៣
149
កិច្ចប្រជុំពិភាក្សាបច្ចេកទេសក្រុមការងារគំរូមិត្តកសិករប្រចាំខេត្តព្រះវិហារ
ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ មានរៀបចំកិច្ចប្រជុំពិភាក្សាបច្ចេកទេសក្រុមការងារគំរូមិត្តកសិករ ប្រចាំខែឧសភា ឆ្នាំ២០២៣ ដឹកនាំដោយ លោក ស្រ៊ុន បូរិន្ទ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមផ្ទាល់ និងតាមប្រព័ន្ធអនឡាញ(Zoom Meeting) ពីតំណាងនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម តំណាងនាយកដ្ឋានវិស្វកម្មកសិកម្ម មន្រ្តីគំម្រោងAsset មន្ត្រីកម្មវិធីWat4cam វិស័យឯកជន និងតំណាងអង្គការ Swisscont សរុបចំនួន ១៥នាក់ ស្ត្រី ០២នាក់ ក្នុងគោលបំណង៖
- ពិភាក្សាទៅលើបច្ចុប្បន្នភាពនៃការអនុវត្តគំរូមិត្តកសិករប្រចាំខេត្ត និងទិសដៅអនុវត្តបន្ត
- ពិភាក្សាទៅលើកិច្ចសហការរវាងគំរូមិត្តកសិករ និងគម្រោង Asset
- ពិភាក្សាទៅលើបញ្ហាប្រឈមនានាដែលក្រុមការងារកំពុងអនុវត្តនៅតាមគោលដៅនីមួយៗ ដើម្បីស្វែងរកដំណោះស្រាយ និងលើកជាសំណូមពរ។