ចេញផ្សាយ ០២ មិថុនា ២០២៣
150
នៅរសៀលថ្ងៃអង្គារ ១១កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣
លោក ស្រ៊ុន បូរិន្ទ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានដឹកនាំមន្រ្តីអនុវត្តគម្រោង LASED III ចូលរួមកិច្ចប្រជុំប្រចាំខែឧសភា ឆ្នាំ២០២៣ នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) តាមប្រព័ន្ធអនឡាញ Zoom Meeting ក្រោមអធិបតីភាព ឯកឧត្តម រ័ត្ន ហុក អនុរដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជានាយកគម្រោង LASED III ។