សភាពការណ៍រួម
ចាប់តាំងពីដើមរដូវវស្សាឆ្នាំ២០២៣ ទូទាំងខេត្តព្រះវិហារ មានភ្លៀងធ្លាក់បន្តបន្ទាប់ដែលបានធ្វើអោយប្រជា កសិករទូទាំងខេត្ត បាននឹងកំពុងមមាញឹកការងារធ្វើស្រែចំការនៅរដូវវស្សានេះ។
ក- ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០២៣
ការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នំា២០២៣ នៅទូទាំងខេត្តព្រះវិហារ បានអនុវត្តន៍ផ្ទៃដីភ្ជួររាស់បានចំនួន 27,192 ហិកតា និងផ្ទៃដីដែលបានព្រោះ ស្ទូង និងបុកដាំ មានចំនួន 19,060 ហិកតា លើផែនការ 99,817 ហិកតា ស្មើនឹង 19.09%។
ខ.ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែ ៖ គិតត្រឹមថ្ងៃទី០៦ ខែមិថុនា ឆ្នំា២០២៣ អនុវត្តបានសរុបបាន 21,847 ហិកតា ស្មើនឹង 26.54% នៃផែនការ 82,315 ហិកតា ក្នុងនោះ ៖
-ដំណាំរួមផ្សំ និងសាកវប្បកម្មប្រចំារដូវ អនុវត្តបាន 284 ហិកតា ស្មើនឹង 13.47%
-ដំណាំហូបផ្លែរយៈពេលវែង អនុវត្តបាន 1,265ហិកតា ស្មើនឹង 409%
-ដំណាំឧស្សាហកម្មប្រចំារដូវ អនុវត្តបាន 13,134 ហិកតា ស្មើនឹង 69%
-ដំណាំឧស្សាហកម្មរយៈពេលវែង អនុវត្តបាន 7,164ហិកតា ស្មើនឹង 23.57%
គ.កម្រិតទឹកភ្លៀង៖ ដោយបូកយោងចាប់ពីដើមរដូវរហូតមកដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នំា២០២៣ នៅទូទាំង ខេត្តព្រះវិហារ គិតជាមធ្យមទទួលបានទឹកភ្លៀងកម្រិត 393.08 ម.ម។