សភាពការណ៍រួម
ចាប់តាំងពីដើមរដូវវស្សាឆ្នាំ២០២៣ ទូទាំងខេត្តព្រះវិហារ មានភ្លៀងធ្លាក់បន្តបន្ទាប់ដែលបានធ្វើអោយប្រជា កសិករទូទាំងខេត្ត បាននឹងកំពុងមមាញឹកការងារធ្វើស្រែចំការនៅរដូវវស្សានេះ។
ក- ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០២៣
ការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នំា២០២៣ នៅទូទាំងខេត្តព្រះវិហារ បានអនុវត្តន៍ផ្ទៃដីភ្ជួររាស់បានចំនួន 40,139 ហិកតា និងផ្ទៃដីដែលបានព្រោះ ស្ទូង និងបុកដាំ មានចំនួន 32,139 ហិកតា លើផែនការ 99,817 ហិកតា ស្មើនឹង 32.20%។
ខ.ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែ ៖ គិតត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នំា២០២៣ អនុវត្តបានសរុបបាន 43,346 ហិកតា ស្មើនឹង 52.66% នៃផែនការ 82,315 ហិកតា ក្នុងនោះ ៖
-ដំណាំរួមផ្សំ និងសាកវប្បកម្មប្រចំារដូវ អនុវត្តបាន 361 ហិកតា ស្មើនឹង 17.12%
-ដំណាំហូបផ្លែរយៈពេលវែង អនុវត្តបាន 1,344ហិកតា ស្មើនឹង 540%
-ដំណាំឧស្សាហកម្មប្រចំារដូវ អនុវត្តបាន 25,697 ហិកតា ស្មើនឹង 495%
-ដំណាំឧស្សាហកម្មរយៈពេលវែង អនុវត្តបាន 15,944ហិកតា ស្មើនឹង 52.46%
គ.កម្រិតទឹកភ្លៀង៖ ដោយបូកយោងចាប់ពីដើមរដូវរហូតមកដល់ថ្ងៃទី១២ ខែមិថុនា ឆ្នំា២០២៣ នៅទូទាំង ខេត្តព្រះវិហារ គិតជាមធ្យមទទួលបានទឹកភ្លៀងកម្រិត 511.00 ម.ម។