ចេញផ្សាយ ២០ មិថុនា ២០២៣
279
រាជធានីភ្នំពេញ
នៅថ្ងៃចន្ទ ២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ច ស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៣ លោកស្រ៊ុន បូរិន្ទ អនុប្រធានមន្ទីរ និងលោកប៉ែន វាសនា នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រះវិហារ បានចូលរួមសន្និបាតស្តីពីសហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រី ក្រោមអធិបតីភាពឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានសិក្ខាកាមចូលរួមជាថ្នាក់ដឹកនាំក្រោមឱវាទក្រសួង អភិបាល/អភិបាលរងខេត្ត ប្រធាន/អនុប្រធានរដ្ឋបាលជលផល ប្រធាន/អនុប្រធានមន្ទីរ នាយ/នាយរងខណ្ឌជលផល គណកម្មការសហគន៍នេសាទ និងស្រះជម្រកត្រី សរុបចំនួន ៣០០នាក់ ។ គោលបំណង និងសេចក្តីរំពឹងទុកនៃអង្គសន្និបាតរួមមាន:
_បូកសរុបលទ្ធផល និងចែករំលែកព័ត៌មានពីស្ថានភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍នេសាទ
និងសហគមន៍ស្រះជម្រកត្រីនៅកម្ពុជា។
_ពិភាក្សាលើបញ្ហា និងរកដំណោះស្រាយ ដើម្បីបន្តពង្រឹងសហគមន៍...។
_ទទួលបានធាតុចូល ដើម្បីរៀបចំផែនការយុទ្ធសាស្រ្ត និងសកម្មភាពជាក់លាក់ ក្នុងការគាំទ្រដល់សហគមន៍ ។
_គ្រប់ភាគីអ្នកពាក់ ទទួលបានការយល់ដឹងអំពីបច្ចុប្បន្នភាពនៃស្ថានភាព និងបញ្ហាសហគមន៍ សក្តានុពល តួនាទី ការទទួលខុសត្រូវ របស់ស្ថាប័នជលផល ថ្នាក់កណ្តាល ថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋាន រួមទាំងសហគមន៍ ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗ និងឱកាសសម្រាប់ការពង្រឹងសមត្ថភាព និងការអនុវត្តសកម្មភាពសហគមន៍ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងដោយប្រសិទ្ធភាព ។