សភាពការណ៍រួម
ចាប់តាំងពីដើមរដូវវស្សាឆ្នាំ២០២៣ ទូទាំងខេត្តព្រះវិហារ មានភ្លៀងធ្លាក់បន្តបន្ទាប់ដែលបានធ្វើអោយប្រជាកសិករ ទូទាំងខេត្ត បាននឹងកំពុងមមាញឹកការងារធ្វើស្រែចំការនៅរដូវវស្សានេះ។
ក- ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០២៣
ការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នំា២០២៣ នៅទូទាំងខេត្តព្រះវិហារ បានអនុវត្តន៍ផ្ទៃដីភ្ជួររាស់បានចំនួន 51,079 ហិកតា និងផ្ទៃដីដែលបានព្រោះ ស្ទូង និងបុកដាំ មានចំនួន39,947 ហិកតា លើផែនការ 99,817 ហិកតា ស្មើនឹង 40.02%។
ខ-ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែ ៖ អនុវត្តបានសរុបបាន 43,447 ហិកតា ស្មើនឹង 52.78% នៃផែនការ 82,315 ហិកតា ក្នុងនោះ ៖
-ដំណាំរួមផ្សំ និងសាកវប្បកម្មប្រចំារដូវ អនុវត្តបាន 372ហិកតា ស្មើនឹង 17.64%
-ដំណាំហូបផ្លែរយៈពេលវែង អនុវត្តបាន 1,355ហិកតា ស្មើនឹង 70%
-ដំណាំឧស្សាហកម្មប្រចំារដូវ អនុវត្តបាន 25,756 ហិកតា ស្មើនឹង 54%
-ដំណាំឧស្សាហកម្មរយៈពេលវែង អនុវត្តបាន 15,964ហិកតា ស្មើនឹង 52.53%
គ-កម្រិតទឹកភ្លៀង៖ ដោយបូកយោងចាប់ពីដើមរដូវរហូតមកដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នំា២០២៣ នៅទូទាំង ខេត្តព្រះវិហារ គិតជាមធ្យមទទួលបានទឹកភ្លៀងកម្រិត 557.49 ម.ម។