របាយការណ៍ស្តីពីការងារបង្កបង្កើនផលស្រូវរដូវវស្សា និង ដំណាំរួមផ្សំ ដំណាំកសិ-ឧស្សាហកម្ម និងឈើហូបផ្លែ គិតត្រឹមថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣
ចេញ​ផ្សាយ ០៤ កក្កដា ២០២៣
76

សភាពការណ៍រួម

                        ចាប់តាំងពីដើមរដូវវស្សាឆ្នាំ២០២៣ ទូទាំងខេត្តព្រះវិហារ មានភ្លៀងធ្លាក់បន្តបន្ទាប់ដែលបានធ្វើអោយប្រជា កសិករទូទាំងខេត្ត បាននឹងកំពុងមមាញឹកការងារធ្វើស្រែចំការនៅរដូវវស្សានេះ។

            ក- ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ​២០២៣

                         ការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នំា២០២៣ នៅទូទាំងខេត្តព្រះវិហារ បានអនុវត្តន៍ផ្ទៃដីភ្ជួររាស់បានចំនួន 74,718 ហិកតា និងផ្ទៃដីដែលបានព្រោះ ស្ទូង និងបុកដាំ មានចំនួន 64,123 ហិកតា លើផែនការ 99,817 ​ហិកតា ស្មើនឹង 64.24%

            ខ​.ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែ ៖ គិតត្រឹមថ្ងៃទី០៤ ខែកក្កដា ឆ្នំា២០២៣ អនុវត្តបានសរុបបាន 50,167 ហិកតា ស្មើនឹង 60.95% នៃផែនការ 82,315 ហិកតា ក្នុងនោះ ៖

             -ដំណាំរួមផ្សំ និងសាកវប្បកម្មប្រចំារដូវ                      អនុវត្តបាន  414 ហិកតា      ស្មើនឹង 19.63%

             -ដំណាំហូបផ្លែរយៈពេលវែង                                    អនុវត្តបាន 1,355 ហិកតា    ស្មើនឹង 70%

             -ដំណាំឧស្សាហកម្មប្រចំារដូវ                       ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​            អនុវត្តបាន 27,070 ហិកតា  ស្មើនឹង 57%

            ​ -ដំណាំឧស្សាហកម្មរយៈពេលវែង                              អនុវត្តបាន 21,328 ហិកតា  ស្មើនឹង 70.,18%

គ.កម្រិតទឹកភ្លៀង៖ ដោយបូកយោងចាប់ពីដើមរដូវរហូតមកដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នំា២០២៣ នៅទូទាំង ខេត្តព្រះវិហារ គិតជាមធ្យមទទួលបានទឹកភ្លៀងកម្រិត 645.33 ម.ម

ចំនួនអ្នកចូលទស្សនា
Flag Counter