សភាពការណ៍រួម
ចាប់តាំងពីដើមរដូវវស្សាឆ្នាំ២០២៣ ទូទាំងខេត្តព្រះវិហារ មានភ្លៀងធ្លាក់បន្តបន្ទាប់ដែលបានធ្វើអោយប្រជា កសិករទូទាំងខេត្ត បាននឹងកំពុងមមាញឹកការងារធ្វើស្រែចំការនៅរដូវវស្សានេះ។
ក- ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០២៣
ការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នំា២០២៣ នៅទូទាំងខេត្តព្រះវិហារ បានអនុវត្តន៍ផ្ទៃដីភ្ជួររាស់បានចំនួន 89,516 ហិកតា និងផ្ទៃដីដែលបានព្រោះ ស្ទូង និងបុកដាំ មានចំនួន 76,798 ហិកតា លើផែនការ 99,817 ហិកតា ស្មើនឹង 76.94%។
ខ.ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែ ៖ គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នំា២០២៣ អនុវត្តបានសរុបបាន 54,739 ហិកតា ស្មើនឹង 66.50% នៃផែនការ 82,315 ហិកតា ក្នុងនោះ ៖
-ដំណាំរួមផ្សំ និងសាកវប្បកម្មប្រចំារដូវ អនុវត្តបាន 424 ហិកតា ស្មើនឹង 20.10%
-ដំណាំហូបផ្លែរយៈពេលវែង អនុវត្តបាន 1,355 ហិកតា ស្មើនឹង 70%
-ដំណាំឧស្សាហកម្មប្រចំារដូវ អនុវត្តបាន 31,632 ហិកតា ស្មើនឹង 66%
-ដំណាំឧស្សាហកម្មរយៈពេលវែង អនុវត្តបាន 21,328 ហិកតា ស្មើនឹង 70.,18%
គ.កម្រិតទឹកភ្លៀង៖ ដោយបូកយោងចាប់ពីដើមរដូវរហូតមកដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នំា២០២៣ នៅទូទាំង ខេត្តព្រះវិហារ គិតជាមធ្យមទទួលបានទឹកភ្លៀងកម្រិត 660.46 ម.ម។