ឯកត្តម អ៊ុក គឹមសាន្ត អភិបាលរងខេត្តព្រះវិហារ បានចូលរួមជាគណធិបតីភាព សន្និបាតប្រចាំឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់សហគមន៍កសិកម្មសាមគ្គីភ្នំពេជ្យបុរី
ចេញ​ផ្សាយ ០៥ មីនា ២០២៤
90
មហាសន្និបាតប្រចាំឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់សហគមន៍កសិកម្មសាមគ្គីភ្នំពេជ្យបុរី ............. នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម បានដឹកនាំ មន្រ្តីជំនាញ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ចូលរួមមហាសន្និបាតប្រចាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម អ៊ុក គឹមសាន្ត អភិបាលរងនៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោកបណ្ឌិត សរ ចិត្រា អគ្គលេខារង នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងជានាយកគម្រោងពិពិធកម្មកសិកម្ម នៅភូមិស្របាល ឃុំភ្នំពេញ ស្រុកគូលែន ។ ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រីតំណាងអាជ្ញាធរស្រុក ឃុំ ភាគីពាក់ព័ន្ធ និងសមាជិកសហគមន៍សរុប៣៤៦នាក់។ លទ្ឋផល: -អ្នកចូលរួមសរុប៣៤៦នាក់ -សហគមន៍មានមុខរបរសរុបចំនួន០៩ -ចំណូលបានសរុបប្រចាំឆ្នាំបាន177,088,200៛ -ចំណាយសរុបអស់95,334,300៛ -ចំណេញសរុបប្រចាំឆ្នាំបាន 81,753,900៛ ផែនការឆ្នាំ២០២៤: -ធ្វើឃ្លាំងស្តុកដំឡូងមីស្ងួត(១២គុណ២៥ម) -ធ្វើជញ្ជីងថ្លឹង និងទិញត្រាក់ទ័រចូកដំឡូង -ទិញដីពង្រីក ទីតាំងដែលមានស្រាប់ -ពង្រីកការចែកចាយប្រព័ន្ធទឹកស្អាតជូនសមាជិក -រកដៃគូធនាគារផ្តល់កម្ចីដែលមានការប្រាក់ទាប -បន្តអនុវត្តដំណើរការផលិតកម្មកសិកម្មតាមកិច្ចសន្យាដូចឆ្នាំ២០២៣
ចំនួនអ្នកចូលទស្សនា
Flag Counter