សហគមន៍កសិកម្មចំនួន០៤ នៅស្រុកគូលែនទទួលបានពូជដំឡូងមីស្អាត KU50 ដើម្បីដាំដុះឆ្នាំ២០២៤
ចេញ​ផ្សាយ ០៦ មីនា ២០២៤
107

សហគមន៍កសិកម្មចំនួន០៤ នៅស្រុកគូលែនទទួលបានពូជដំឡូងមីស្អាត KU50 ដើម្បីដាំដុះឆ្នាំ២០២៤ ???????? ក្នុងកម្មវិធីសន្និបាតប្រចាំឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់សហគមន៍កសិកម្មសាមគ្គីភ្នំពេជ្យបុរី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចែកពូជដំឡូងមី(KU50)ដែលជាថវិកាគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា ជូនដល់សហគមន៍កសិកម្ម ស្ថិតនៅក្នុងស្រុកគូលែន ខេត្តព្រះវិហារ ចំនួន ០៤សហគមន៍សរុបរួមមាន៤០,០០០ដើម: ១-សហគមន៍កសិកម្ម លើកកម្ពស់កសិករចំនួន ១០០០ដើម ២-សហគមន៍កសិកម្ម សាមគ្គីភ្នំពេជ្របូរីចំនួន ៣៧,០០០ដើម ៣-សហគមន៍កសិកម្ម ត្បែងពីរសាមគ្គីរីកចំរើន ១,០០០ដើម ៤-សហគមន៍កសិកម្ម ក្របៅព្រហ្មទេព ១,០០០ដើម លក្ខណ:ពិសេសពូជដំឡូងមី KU50 មានដូចជា៖ ១- អាចបន្សាំខ្លួនទៅនិងមជ្ឍដ្ឋានដាំដុះបានល្អ ២-ដំណុះពូជដុះបានល្អ ៣-បរិមាណជាតិម្សៅខ្ពស់សមស្របជាមួយតម្រូវការទីផ្សារ ៤-ធន់ទ្រាំជាមួយអាកាសធាតុ និងជំងឺ ៥-ជាប្រភេទពូជដែលទទួលបានទិន្នផលខ្ពស់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter