មន្រ្តីអនុវត្តគម្រោងACSEP នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ចំនួន០២នាក់ បានចូលរួម ប្រជុំពិភាក្សាស្តីពីការអនុវត្តសកម្មភាពក្រោមកញ្ចប់ថវិការJFPR និងAIF
ចេញ​ផ្សាយ ១៣ មីនា ២០២៤
137
នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ មន្រ្តីអនុវត្តគម្រោងACSEP នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ចំនួន០២នាក់ បានចូលរួម ប្រជុំពិភាក្សាស្តីពីការអនុវត្តសកម្មភាពក្រោមកញ្ចប់ថវិការJFPR និងAIF នៅបន្ទប់ប្រជុំមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម ក្រោមការដឹកនាំសម្របសម្រួលដោយលោក ឆេង វិបុលរិទ្ធ អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគម្រោង ACSEP។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីអង្គភាពគ្រប់គ្រងគម្រោង លោក លោកស្រីប្រធាននិងសហការីនៃសមាសភាគផ្នែកដំណាំ ផ្នែកសុខភាពសត្វនិងផលិតកម្មសត្វ ផ្នែកសិ-ឧស្សាហកម្ម ផ្នែកប្រព័ន្ធទីផ្សារនិងខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម ផ្នែកប្រព័ន្ធផ្សព្វផ្សាយកសិកម្ម ផ្នែកប្រព័ន្ធបច្ចេកទេសវិទ្យានិងព័ត៌មានភូមិ សាស្រ្តកសិកម្ម ផ្នែកស្រាវជ្រាវនិងអភិវឌ្ឍន៍ពូជដំណាំ ទីប្រឹក្សាជាតិផ្នែកជំនួយការគម្រោង ប្រធានក្រុមនៃទីប្រឹក្សាអនុវត្តគម្រោង និងតំណាងអង្គភាពអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តគោលដៅ។ កិច្ចប្រជុំមានគោលបំណងពិនិត្យ និងពិភាក្សាលើការអនុវត្តសកម្មភាពគម្រោងក្រោមកញ្ចប់ថវិកា JFPR និង AIF និងពិនិត្យឡើងវិញនូវបញ្ជីអ្នកទទួលផលដែលមានសហគមន៍កសិកម្ម សហគ្រាសកសិកម្ម និងកសិករចិញ្ចឹមមាន់ដែលធនាគារដៃគូរទាំង២។
ចំនួនអ្នកចូលទស្សនា
Flag Counter