ចេញផ្សាយ ១៤ មីនា ២០២៤
182
ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ការិយាល័យកសិ-ឧស្សាហកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចុះស្រង់កន្លែងប្រមូលទិញដំឡូងមីស្រស់ និងស្ងួត ក្នុងស្រុកជាំក្សាន្ត ដែលមានទីតាំងប្រមូលទិញដំឡូងមីស្រស់ និងស្ងួត សាយឡូចំនួន ២៣កន្លែង៖ - បរិមាណដំឡូងមីស្រស់ គិតពី ខែសីហា ដល់ ខែធ្នូ ឆ្នាំ២០២៣ មានចំនួន ៥៩០៩០ តោន
តំលៃ ២៨០រៀល - ៣៥០រៀល ក្នុងគីឡូក្រាម សម្រាប់ដំឡូងស្រស់។
- បរិមាណដំឡូងមីស្ងួត គិតពី ខែវិច្ឆិកា ដល់ ខែធ្នូ ឆ្នាំ២០២៣ មានចំនួន ១២៦២៤ តោន
តំលៃ ៧៥០រៀល - ៨០០រៀល ក្នុងគីឡូក្រាម សម្រាប់ដំឡូងស្ងួត ។
- បរិមាណដំឡូងមីស្រស់ គិតពី ខែមករា ដល់ ខែកុម្ភះ ឆ្នាំ២០២៤ មានចំនួន ៤២៧៥ តោន
តំលៃ ៣១០រៀល - ៣២០រៀល ក្នុងគីឡូក្រាម សម្រាប់ដំឡូងស្រស់។
- បរិមាណដំឡូងមីស្ងួត គិតពី ខែមករា ដល់ ខែមីនា ឆ្នាំ២០២៤ មានចំនួន ៣៤២៤៥ តោន
តំលៃ ៧៥០រៀល - ៨១០រៀល ក្នុងគីឡូក្រាម សម្រាប់ដំឡូងស្ងួត ។