ចេញផ្សាយ ១៥ មីនា ២០២៤
152
ៅថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គ្គុន ឆ្នាំថោះ បញ្ចស័ក ពស២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ការិយាល័យ អភិវឌ្ឍន៍ សហគមន៍ កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមសម្របសម្រួលមហាសន្និបាតតំណាងប្រចាំឆ្នាំ២០២៣ និងរៀបចំការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំអាណត្តិថ្មី នៃសហគមន៍កសិកម្ម អូរខ្លែងព័រមានជ័យ ស្ថិតនៅក្នុងភូមិអូរ ខ្លែង ព័រ សង្កាត់ ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
• ក្នុងនោះសមាសភាពចូលរួមមាន៖
-ការិយាល័យ អភិវឌ្ឍន៍ សហគមន៍ កសិកម្ម
-ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម សរុបចំនួន៥០នាក់(ស្រី២៦នាក់)។
# សហគមន៍ កសិកម្មមាន ៖
-ដើមទុន សរុបចំនួន 302,224,000៛
-ប្រាក់ចំណេញសរុបចំនួន 1,229,000៛
• លទ្ឋផលនៃការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំអាណត្តិថ្មី៖
-ក្រុមប្រឹក្សាភិបាល
១.លោក ឃាង សុខជា ប្រធានក្រុមប្រឹក្សាភិបាល
២.លោកស្រី ជា ស្រីមុំ អនុប្រធាន ក្រុមប្រឹក្សាភិបាល
៣.លោក ផេង សុវណ្ណា ហិរញ្ញឹក
៤.លោកស្រី ឡាន់ សុខេង បេឡា
៥.លោក ហ៊ី តាំងអេង លេខា
-គណៈកម្មាធិការត្រួតពិនិត្យ
១.លោក ស៊ុន សាវីន ប្រធាន គណៈកម្មាធិការ ត្រួតពិនិត្យ
២.លោក ហេង យោន អនុប្រធាន គណៈកម្មាធិការ ត្រួតពិនិត្យ
៣.លោកស្រី គុយ ធីតា សមាជិក គណៈកម្មាធិការ ត្រួតពិនិត្យ
• ផែនការឆ្នាំ២០២៤
-បង្កើនសមាជិក និងបង្កើនភាគហ៊ុន
-ពង្រឹងមុខរបរ ដែលមាន ស្រាប់
-ចុះប្រមូលទិញគ្រាប់ស្វាយចន្ទី
-ចុះប្រមូលឥណទានហួសកិច្ចសន្យាឡើងវិញ