ចេញផ្សាយ ២២ មីនា ២០២៤
144
នៅថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤
មន្រ្តីការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានសម្របសម្រួលផ្នែកទីផ្សារដល់កសិករគម្រូ របស់គម្រោងអភិវឌ្ឍន៍កុមារតូច នៃអង្គការ ហេឡែន ខេលល័រ អន្តរជាតិ(HELEN KELLER) ក្រោមជំនួយថវិកាឧបត្ថម្ភពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ អ្នកចូលរួមអញ្ជើញមកពីស្រុករវៀង និង ស្រុកជ័យសែន សរុប ១០នាក់ ស្រី ១០នាក់ ដែលស្ថិតនៅវិទ្យាល័យជ័យសែន ស្រុកជ័យសែន ខេត្តព្រះវិហារ។