ចេញផ្សាយ ២២ មីនា ២០២៤
139
នៅថ្ងៃអង្គារទី១៩ ខែមីនា ឆ្នាំ ២០២៤ មន្រ្តីការិ.សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមមហាសន្និបាតសហគមន៍កសិកម្មសង្កែសាមគ្គីមានជ័យ នៅក្នុងភូមិសង្កែ ឃុំសង្កែ១ ស្រុកឆែប។
I. អ្នកចូលរួម
- មន្រ្តីការិ.សហគមន៍កសិកម្ម តំណាងអោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ០១រូប
- លោក គង់ យុត្ថារ៉ា តំណាងរដ្ឋបាលស្រុកឆែប
- លោកមេឃុំសង្កែ១
- លោកមេភូមិស្រអែម និងភូមិសង្កែ
- ប្រធានអង្គការទស្សនៈពិភពលោកប្រចាំស្រុកឆែប
- និងសមាជិកសហគមន៍ សរុបទាំងអស់ចំនួន៥១នាក់(ស្រី១៤នាក់)
II. លទ្ធផល៖
-សហគមន៍មានសមាជិកសរុប៖ ១៨៥នាក់(ស្រី៨៥នាក់) ភាគហ៊ុនសរុប ២៧២៤ហ៊ុន(២០០០០៛/ហ៊ុន)
- សហគមន៍មានមុខរបរ៣ គឺ៖ ឥណទានកសិកម្មខ្នាតតូច និងស្រូវសរីរាង្គ
- ចំណេញប្រចាំឆ្នាំ៖ 18,160,000៛
- ប្រាក់ភាគលាភសមាជិក៖ 1800៛/ហ៊ុន
III. ទិសដៅ និងផែនការបន្ត
- ពង្រឹងសម្ថភាពថ្នាក់ដឹកនាំបន្ថែម
- ផលិតស្រូវ សរីរាង្គបន្ត
- ស្វែងរកដៃគូរធនាគាមានអត្រាការប្រាក់កម្ចីទាប
- ផ្សព្វផ្សាយ និងគៀងគរសមាជិក និងភាគហ៊ុនបន្ថែម
- ដោះស្រាយបំណុលហួសកាលកំណត់របស់សហគមន៍