ចេញផ្សាយ ២២ មីនា ២០២៤
217
នៅថ្ងៃពុធ ១១កើតខែផល្គុន ឆ្នាំថោះ បញ្ចាស័ក ព.ស២៥៦៧ ត្រូវនិងថ្ងៃទី២០ ខែមិនា ឆ្នាំ២០២៤
មន្រ្តីការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចុះត្រួតពិនិត្យតាមដេប៉ូនិងសៃឡូដំឡូងដើម្បី ពង្រឹងនីតិវិធីច្បាប់ និងណែនាំវិធានសុវត្ថិភាព លើការធ្វើអាជីវកម្មថ្នាំកសិកម្ម និងជីកសិកម្មនៅឃុំរម្មណី និងឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ។