លោក ប្រធាន និង មន្ត្រី ការិយាល័យ អភិវឌ្ឍន៍ សហគមន៍ កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមសម្របសម្រួលមហាសន្និបាតប្រចាំឆ្នាំ២០២៣ និងរៀបចំការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំអាណត្តិថ្មី នៃសហគមន៍កសិកម្ម សាមគ្គី សែន មនោរម្យ ស្ថិតន
ចេញ​ផ្សាយ ២៦ មីនា ២០២៤
164
នៅថ្ងៃចន្ទ ១រោច ខែផល្គ្គុន ឆ្នាំថោះ បញ្ចស័ក ពស២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ លោក ប្រធាន និង មន្ត្រី ការិយាល័យ អភិវឌ្ឍន៍ សហគមន៍ កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមសម្របសម្រួលមហាសន្និបាតប្រចាំឆ្នាំ២០២៣ និងរៀបចំការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំអាណត្តិថ្មី នៃសហគមន៍កសិកម្ម សាមគ្គី សែន មនោរម្យ ស្ថិតនៅក្នុងភូមិថ្នល់បែក ឃុំថ្មី ស្រុក គូលែន ខេត្តព្រះវិហារ។ •  ក្នុងនោះសមាសភាពចូលរួមមាន៖ -ការិយាល័យ អភិវឌ្ឍន៍ សហគមន៍ កសិកម្ម ចំនួន ០២នាក់ -មន្ត្រី ការិយា ល័យ កសិកម្ម ធនធាន ធម្មជាតិ និង បរិស្ថាន ស្រុក គូលែន ចំនួន ០១នាក់ -រដ្ឋបាលឃុំថ្មី ចំនួន ០១នាក់ -ប៉ុស្តិ៍នគរបាល រដ្ឋបាល ឃុំថ្មី ចំនួន ០១នាក់ -ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម សរុបចំនួន ៨៦នាក់(ស្រី២៦នាក់)។ # សហគមន៍ កសិកម្មមាន មុខរបរ ចំនួន បី៖ ១.ឥណទានសាច់ប្រាក់ ២.ទីផ្សារស្រូវសរីរាង្គ ៣.ចែកចាយទឹកស្អាត -ដើមទុន សរុបចំនួន ២០១,៩៨៧,៤០០៛ -ចំណូលសរុបចំនួន ៩,៩៨៦,៩០០៛ -ចំណាយសរុបចំនួន ៦,៤៤៩,០០០៛ -ប្រាក់ចំណេញសរុបចំនួន ៣,៣៣៦,៨០០៛ •  លទ្ឋផលនៃការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំអាណត្តិថ្មី៖ -ក្រុមប្រឹក្សាភិបាល ១.លោក ងឹម កុសល្យ ប្រធានក្រុមប្រឹក្សាភិបាល ២.លោក គុណ ហំ អនុប្រធាន ក្រុមប្រឹក្សាភិបាល ៣.លោកស្រី ប៉ុម សុផេន ហិរញ្ញឹក ៤.លោក យឹម យ៉ាន បេឡា ៥.លោក យ៉ន ពៅ លេខា -គណៈកម្មាធិការត្រួតពិនិត្យ ១.លោក វិន វ៉ែន ប្រធាន គណៈកម្មាធិការ ត្រួតពិនិត្យ ២.លោក គង់ សុវ៉ាន់ថា អនុប្រធាន គណៈកម្មាធិការ ត្រួតពិនិត្យ ៣.លោក នីន ហ៊ុល សមាជិក គណៈកម្មាធិការ ត្រួតពិនិត្យ •  ផែនការឆ្នាំ២០២៤ -ពង្រឹងមុខរបរដែលមានស្រាប់ -ចុះធ្វើកិច្ចសន្យាបង់ការប្រាក់ឱ្យបានគ្រប់គ្នា -ចុះប្រជុំបង្កើនសមាជិកផលិតស្រូវសរីរាង្គ -ចុះប្រមូលទិញគ្រាប់ស្វាយចន្ទី -ចុះប្រមូលឥណទានហួសកិច្ចសន្យាឡើងវិញ
ចំនួនអ្នកចូលទស្សនា
Flag Counter