ក្រុមកសិករដាំដុះបន្លែ នៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ ទទួលបានការគាំទ្រពីគម្រោង កសិកម្មបន្សាំ ទៅនឹងការប្រែប្រួលអាកាសធាតុ (នើឆ័រ) Nurture Project .
ចេញ​ផ្សាយ ៣១ កក្កដា ២០២៤
290
នៅថ្ងៃពុធ ៤រោច​ ខែបឋមអាសាឍ​ ឆ្នាំ​រោង​ ឆស័ក​ពស​ ២៥៦៨​ ត្រូវនឹង​ ថ្ងៃទី​២៤​ ខែកក្កដា​ ឆ្នាំ​២០២៤​ មន្រ្តី​អនុវន្ត​គម្រោង​ នេីឆ័រ​ នៃមន្ទីរកសិកម្ម​រុក្ខាប្រមាញ់​ និងនសាទខេត្តព្រះវិហារ​ ២រូបបានចូលរួម​សម្របសម្រួល​ ក្នុងការចែកជូនសម្ភារៈ​ជាធាតុចូលកសិកម្ម​សំខាន់ៗ​ ដែលជាតម្រូវការរបស់ក្រុមផលិតបន្លែ​ របស់គម្រោង​នេីឆ័រ​ Project​ ដល់កសិករចំនួន១៧គ្រួសារក្នុងឃុំចំរេីន និងឃុំរអាង ស្រុកសង្គមថ្មី​ ខេត្តព្រះវិហារ។ #ក្រោមអធិបតីភាព​លោក​ស្រ៊ុន​ បូរិន្ទ អនុប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ខេត្តព្រះវិហារ​ និង​ លោក​ វ៉ា​ វិបុល​ ជំទប់ទី១ឃុំចំរេីន។ #ដែលធាតុចូលទាំងនោះរួមមាន៖ -​ កៅស៊ូ​គ្របរងបន្លែ ចំនួន​ ១៥​ ដុំ -​ ទុយោ​ទ្រីប​(Line) ចំនួន​ ៩​ ដុំ -​ ទុយោ​ជ័រ​ទំហំ​ 27​ សម​​ ចំនួន​ ១ដុំ -ទុយោ​ទីប PVC 40សម​ ចំនួន​ ៨ដេីម -​ សំណាញ់​ទ្រេីង​ ចំនួន​ ៥៦ដុំ -សំណាញ់​ព័ទ្ធសួន​ ៣៣ដុំ -​ ថាស​បណ្ដុះ​កូន(104រន្ធ)​ ចំនួន​ ៩ថាស -​ វ៉ានដាក់តាមរងបន្លែ​ ចំនួន​ ៤០គ្រាប់ -គ្រាប់ពូជបន្លែ(​ ត្រសក់​ ននោង​ សណ្ដែកគួរ​ ស្ពៃចង្កឹះ​ ស្ពៃក្រញាញ់​ ត្រប់​ ត្រកួន​ សាលាដ​ ត្រលាច​ ស្ពៃតឿ​...) ចំនួន​៦៨​កំប៉ុង​/កញ្ចប់​ ។ #ដែលគាំទ្រសកម្មភាព​ដោយ​គម្រោង​ កសិកម្ម​បន្សាំ​នឹងការប្រែប្រួលអាកាសធាតុនេីឆ័រ​(Nurture Project ).
ចំនួនអ្នកចូលទស្សនា
Flag Counter