ចេញផ្សាយ ៣១ កក្កដា ២០២៤
291
មន្រ្តីអនុវន្តគម្រោង Nurture នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនសាទខេត្តព្រះវិហារ បានចូលរួមសម្របសម្រួល
ក្នុងការចែកជូនសម្ភារៈជាធាតុចូលកសិកម្មសំខាន់ៗ ដែលជាតម្រូវការរបស់ក្រុមផលិតបន្លែ របស់គម្រោង NURTURE Project
ក្នុងឃុំរីករាយ និងឃុំរហ័ស ដល់កសិករចំនួន១៨គ្រួសារ។
#ក្រោមអធិបតីភាពលោកថុនសូរីតា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ។
#ដែលធាតុចូលទាំងនោះរួមមាន៖
- កៅស៊ូគ្របរងបន្លែ ចំនួន ១៣ ដុំ
- ទុយោទ្រីប(Line) ចំនួន ១៥ ដុំ
- ទុយោសាចទឹក ចំនួន ២ ដុំ
- ទុយោជ័រទំហំ 27 សម ប្រវែង30ម៉ែត្រ ចំនួន ១ដុំ
-ទុយោទីប PVC 27&40 ចំនួន ៩ដេីម
- សំណាញ់ទ្រេីង ចំនួន ៨១ដុំ
-សំណាញ់ព័ទ្ធសួន ៤៩ដុំ
- ថាសបណ្ដុះកូន(104រន្ធ) ចំនួន ១៨ថាស
- វ៉ានដាក់តាមរងបន្លែ ចំនួន ៥៤គ្រាប់
-គ្រាប់ពូជបន្លែ( ត្រសក់ ននោង សណ្ដែកគួរ ស្ពៃចង្កឹះ ស្ពៃក្រញាញ់ ត្រប់? ត្រកួន សាលាដ ត្រលាច ស្ពៃតឿ...) ចំនួន៧៨ កំប៉ុង/កញ្ចប់ ។
#ដែលគាំទ្រសកម្មភាពដោយគម្រោង កសិកម្មបន្សាំនឹងការប្រែប្រួលអាកាសធាតុនេីឆ័រ(Nurture Project ).
២២ កក្កដា ឆ្នាំ២០២៤