ប្រជាសហគមន៍កសិកម្មចំនួន៣សហគមន៍បានធ្វើទស្សន:កិច្ចសិក្សាដើម្បីផ្លាស់ប្ដូរបទពិសោធន៍ កសិករអនុវត្តការពិសោធន៍ ការពិសោធន៍ពូជដំឡូងមីស្អាត ការប្រៀបធៀបការលូតលាត ភាពធន់ និងគុណភាពជី អត្ថប្រយោជន៍ដំណាំគម្របដី
ចេញ​ផ្សាយ ០៩ សីហា ២០២៤
305
សហគមន៌កសិកម្មចំនួន៣ បានធ្វើទស្សនៈកិច្ចសិក្សា ស្រែសន្ទូងបង្ហាញ និងចំការដំឡូងមីបង្ហាញពូជស្អាត ?????????? #ឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ ថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែសីហាឆ្នាំ២០២៤ មន្ត្រីគំរូមិត្តកសិករ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ (PDAFF-PVH) សហការណ៍ជាមួយមន្ត្រីគំរូមិត្តកសិករ ,មន្ត្រីគម្រោងWAT4CAM បានដឹកនាំប្រជាសហគមន៍កសិកម្មចំនួន៣សហគមន៍រួមមាន: 1/ ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មរហ័សសាមគ្គីមានជ័យ ឃុំរហ័ស ស្រុករវៀង 2/ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មសែនរុងរឿង ឃុំរុងរឿង ស្រុករវៀង 3/ ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មរស្មីលើកកម្ពស់កសិករ ឃុំរស្មី ស្រុករវៀង សរុបចំនួន៦០នាក់/ស្រី្ត៤០នាក់ ដើម្បីធ្វើទស្សន:កិច្ចសិក្សាដើម្បីផ្លាស់ប្ដូរបទពិសោធន៍ កសិករអនុវត្តការពិសោធន៍ ការពិសោធន៍ពូជដំឡូងមីស្អាត ការប្រៀបធៀបការលូតលាត ភាពធន់ និងគុណភាពជី អត្ថប្រយោជន៍ដំណាំគម្របដី និងការពិសោធន៍ការលូតលាស់របស់ដំណាំស្រូវដែលស្ទូងដោយម៉ាស៊ីនស្ទូងដើតាមខ្នាតតូច នៅភូមិបុស្ស និងភូមិប៉ាលហាល និង ឃុំរីករាយ ស្រុករវៀង # គោលបំណង: - អោយកសិករយល់ដឹងពីអត្ថប្រយោជន៍របស់ដំណគម្រដី - បង្ហាញពីលទ្ធផលស្រាវជ្រាវនៃការអនុវត្តន៍តាមបែបកសិអេកូឡូស៊ី - ស្វែងយល់ពីការពិសោធន៍ពូជដំណាំដំឡូងមី - ណែនាំសិកម្មបែបអភិរក្ស និងឆ្លុះបញ្ចាំងពីទីតាំងផ្ទាល់ខ្លួន និងកែប្រែប្រព័ន្ធដាំដុះអោយបានសមស្របទាក់ទងទៅនឹងការធ្វើកសិកម្មអភិរក្ស ក្រោមអធិបតីភាពភាព លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តព្រះវិហារ តំណាងនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាង CESAIN តំណាងNIRAS ដែលមានអ្នកចូលរួមសរុបចំនួនក្នុងនោះដែរមានសមាសភាពចូលរួមសរុប ៧៥នាក់ ស្រី៤២នាក់ នៅទីតាំងស្រែបង្ហាញ កសិករអនុវត្តដាំដំណាំគម្របដី និងចំការដំឡូងមីស្អាតស្ថិតក្នុងភូមិប៉ាលហាល ឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ ។ គាំទ្រថវិការដោយ CIRAD និងអង្កការ Sweisscontact.
ចំនួនអ្នកចូលទស្សនា
Flag Counter