សកម្មភាពក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្រព្រះវិហារ បានជួបប្រជុំពិភាក្សាជាមួយក្រុមការងារថ្នាក់ជាតិនៃគម្រោង “ភាពជាដៃគូរវាងរដ្ឋ សហគមន៍ និងវិស័យឯកជន ដើម្បីកសិកម្មមានលក្ខណៈភាតរបរិស្ថាន និងជីវភាពប្រជាជនមានភាពធន់ នៅខាងជើងបឹងទន្លេសាប” ហៅកាត់ថា
ចេញ​ផ្សាយ ០៩ សីហា ២០២៤
412
ថ្ងៃទី៦-៧ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្រព្រះវិហារ បានជួបប្រជុំពិភាក្សាជាមួយក្រុមការងារថ្នាក់ជាតិនៃគម្រោង “ភាពជាដៃគូរវាងរដ្ឋ សហគមន៍ និងវិស័យឯកជន ដើម្បីកសិកម្មមានលក្ខណៈភាតរបរិស្ថាន និងជីវភាពប្រជាជនមានភាពធន់ នៅខាងជើងបឹងទន្លេសាប” ហៅកាត់ថា គម្រោងគជ់ (PEARL) ដែលដឹកនាំដោយលោក អូឃុនចូណូវ ដាវ្រ៉ុនចូន (Davronjon OKHUNJONOV) ទីប្រឹក្សាបច្ចេកទេសផ្នែកអភិវឌ្ឋន៍ខ្សែច្រវាក់តម្លៃ នៅសាលប្រជុំតូចរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កិច្ចពិភាក្សាបានផ្តោតលើការងារអនុវត្តគម្រោង PEARL ក្នុងដំណាក់កាលដំបូងតាមរយៈការជ្រើសរើសសហគមន៍កសិម្ម ដែលមានសក្តានុពលខ្លាំងក្នុងការផលិតស្រូវសរីរាង្គ ចំនួន ៥ ដែលស្ថិតនៅក្នុងស្រុករវៀង ស្រុកជ័យសែន ស្រុកឆែប ស្រុកគូលែន និងស្រុកជាំក្សាន្តនៃខេត្តព្រះវិហារ។ ក្រុមការងារគម្រោង PEARL ក៏បានបន្តធ្វើការចុះទៅជួបផ្ទាល់ជាមួយសហគមន៍កសិកម្ម ដើម្បីធ្វើការសិក្សាវាយតម្លៃ នឹងធ្វើជារបាយការណ៍ដាក់ជូនគណៈកម្មាធិការដឹកនាំគម្រោង (Project Steering Committee) ពិនិត្យសម្រេច និងអនុម័ត។
ចំនួនអ្នកចូលទស្សនា
Flag Counter