កិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គំរូមិត្តកសិករប្រចាំឆ្នាំ២០២៤
ចេញ​ផ្សាយ ២៧ ធ្នូ ២០២៤
31
“កិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គំរូមិត្តកសិករប្រចាំឆ្នាំ២០២៤” ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ លោក ស្រ៊ុន បូរិន្ទ និង លោក ថុន សូរីតា អនុប្រធានមន្ទីរ បានដឹកនាំ ប្រធាន អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ចូលរួម “កិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គំរូមិត្តកសិករប្រចាំឆ្នាំ២០២៤” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ចាន់ សារុទ្ធ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធានគណៈកម្មការតម្រង់ទិសគំរូមិត្តកសិករ មានការអញ្ជើញចូលរួមពីលោកប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកប្រធាននាយកដ្ឋានវិស្វកម្មកសិកម្ម លោកប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង លោកអនុប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ ក្រុមការងារអនុវត្តគំរូមិត្តកសិករ លោក លោកស្រី អ្នកនាងកញ្ញា សមាជិក សមាជិកា នៃគណៈកម្មាធិការតម្រង់ទិស អង្គការCIRAD អង្កការSwisscontact មជ្ឈមណ្ឌលCE SAIN ក្រុមហ៊ុនAngkor Green និង គ្រឹះស្ថានហិរញ្ញវត្ថុចម្រើន សរុបចំនួន ៤២នាក់ ស្រី ៧នាក់។ កម្មវិធីគំរូមិត្តកសិករនេះ ដឹកនាំដោយនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម និងនាយកដ្ឋានវិស្វកម្មកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម ដែលបានអនុវត្តសាកល្បងចាប់តាំងពីឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ននៅខេត្តចំនួន ២គឺ ខេត្តបាត់ដំបង និងខេត្តព្រះវិហារ។ គោលបំណងនៃកិច្ចប្រជុំ៖ • បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ របស់គំរូមិត្តកសិករ និងផែនការអនុវត្តបន្ត • ពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមដែលជួបប្រទះ និងស្វែងរកដំណោះស្រាយ ដែលស្ថិតនៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ចំនួនអ្នកចូលទស្សនា
Flag Counter