ចេញផ្សាយ ១៦ មករា ២០២៥
22
ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំងត្រៀមរៀបចំកម្មវិធី សម្ពោធរោងចក្រកែច្នៃជ័រកៅស៊ូធម្មជាតិ និងកម្មវិធីបើកមុខចៀរជ័រដើមកៅស៊ូ នៅក្រុមហ៊ុនចម្ការកៅស៊ូទ្រីភាពបឹងទន្លេម្រេច
????????
នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកៅស៊ូ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានជួបពិភាក្សាការងារ និងចុះទៅពិនិត្យដល់ទីតាំងត្រៀមរៀបចំកម្មវិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ។
នៅក្នុងជំនួបនោះ ក៏មានការពិភាក្សាពីការរៀបចំពិធីសម្ពោធរោងចក្រកែច្នៃជ័រកៅស៊ូធម្មជាតិ និងកម្មវិធីបើកមុខចៀរជ័រដើមកៅស៊ូ ជានិមិត្តរូបនៅក្រុមហ៊ុនចម្ការកៅស៊ូទ្រីភាពបឹងទន្លេម្រេច ស្ថិតនៅក្នុងភូមិអូរពោធិ៍ ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ ដែលកម្មវិធីគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ៕
#កសិកម្មខេត្តព្រះវិហារ
#ខេត្តព្រះវិហារ
#PreahVihear