ចេញផ្សាយ ១៦ មករា ២០២៥
21
សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយមានការចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការសាខា មន្រ្តីសាខា និងអនុសាខាក្រុង-ស្រុកទាំង៨ នារសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥។
នាឱកាសនោះ ឯកឧត្តម គីម រិទ្ធី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានកោតសរសេីរ និងថ្លែងអំណរគុណដល់ សមាជិក សមាជិកា គណៈកម្មាធិការសាខា និងមន្ត្រីសាខា អនុសាខា យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ទាំងអស់ ដែលបានយកចិត្តទុកដាក់ខិតខំបំពេញការងារប្រកបដោយសកម្មភាពរស់រវេីក មានវិវត្តន៍ពីមួយជំហានទៅមួយជំហាន ធ្វេីឱ្យសាខាទទួលបាននូវជោគជ័យគួរឱ្យកត់សំគាល់ តាមរយៈលទ្ធផលការងារនេះ គឺបានបង្ហាញពីការលះបង់ពេលវេលា ការទទួលខុសត្រូវ និងការស្រលាញ់ការងារមនុស្សធម៌យ៉ាងស្មោះស្មគ្រ័ររបស់មន្ត្រីសាខាយេីងផងដែរ។ ហើយត្រូវបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង លើកកម្ពស់សមត្ថភាព អនុសាខាត្រូវធ្វើតាមដានព័ត៌មានជាប់ជាប្រចាំ ដើម្បីធ្វើការឆ្លើយតបជួយជនងាយរងគ្រោះ និងជនរងគ្រោះបានទាន់ពេលវេលា ធ្វើការងារក្នុងស្មារតីជាក្រុម ទទួលខុសត្រូវខ្ពស់ក្នុងការតាមដានពិនិត្យវាយតម្លៃ និងធ្វើរបាយការណ៍ឱ្យបានទៀងទាត់។