នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ មានរៀបចំកិច្ចប្រជុំរៀបចំបង្កើតឃុំកសិកម្មសរីរាង្គ ក្នុងខេត្តព្រះវិហារ និងផែនការអភិវឌ្ឍន៍ខ្សែច្រវាក់តម្លៃកសិកម្មសរីរាង្គក្នុង ឃុំសរីរាង្គ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គោលបំណងនៃកិច្ចប្រជុំគឺ ១.ត្រួតពិនិត្យបច្ចុប្បន្នភាពការងាររបស់មន្ត្រីកសិកម្មឃុំទាក់ទងជាមួយការប្រមូលផល និងវិភាគទិន្នន័យពីការងារកសិកម្មសរីរាង្គក្នុងឃុំនីមួយៗ ២.ពិភាក្សាលើការកំណត់ជ្រើសរើសឃុំសរីរាង្គ និងប្រភេទដំណាំសរីរាង្គដែលមានសក្តានុពលសេដ្ឋកិច្ចនិងទីផ្សារ ៣.ពិភាក្សាពីការកំណត់ឃុំសរីរាង្គផ្សារភ្ជាប់ជាមួយទេសចរណ៍(ឃុំកសិទេសចរណ៍សារីរាង្គ) ៤.ពិភាក្សាអំពីការរៀបចំផែនការសកម្មភាពអភិវឌ្ឍន៍ខ្សែច្រវាក់តម្លៃកសិផលសរីរាង្គក្នុងឃុំសរីរាង្គនីមួយៗ និងសកម្មភាពគាំទ្រលើការងារកសិករសរីរាង្គ។ សមាសភាពចូលរួមមាន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានមន្ទីរ ប្រធាន អនុការិយាល័យជំនាញក្រោមឱវាទមន្ទីរ PMUAC ទីប្រឹក្សាកម្មវិធីWAT4CAM ទីប្រឹក្សាASPIRE-AT មន្ត្រីអនុវត្តគម្រោងPEARL និងមន្ត្រីកសិកម្មឃុំ សរុបទាំងអស់ ៣៤នាក់ ស្រី ៤នាក់។