សហគមន៍កសិកម្មខេត្តព្រះវិហារចំនួន៥ បានប្រជុំទិញលក់ស្វាយចន្ទីរសរីរាង្គជាមួយក្រុនហ៊ុន MIRARTH Agri Tech Co.Ltd
ចេញ​ផ្សាយ ០៣ កុម្ភៈ ២០២៥
88

ថ្ងៃទី30ខែមករាឆ្នាំ2025 នៅរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី MIRARTH Agri Tech Co.Ltd ដែលស្ថិតនៅ ភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជួបជុំជាមួយដៃគូសហការមកពី សហគមន៍កសិកម្មក្នុងខេត្តព្រះវិហាររួមមាន: 1. សហគមន៍កសិកម្មសាមគ្គីរុងរឿង 2. សហគមន៍កសិកម្មរស្មីលើកកម្ពស់កសិករ 3. សមាគមន៍កសិកម្មសាមគ្គីរហ័សមានជ័យ 4. សមាគមន៍កសិកម្មលើកកំពស់ស្រ្តី 5. សហគមន៍កសិកម្មជាំក្សាន្តជាយដែនមានជ័យ កិច្ចប្រជុំនេះដឹកនាំដោយលោក Kaneko Naoya ជាអ្នកគ្រប់គ្រងរោងចក្រផ្ទាល់ដោយមានការសម្របសម្រួលពីលោក ប៊ុន សារុំ អនុប្រធានការិយាល័យកសិ-ឧស្សាហកម្ម និងលោក គៀន គុន មន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ។ គាំទ្រដោយគម្រោងចន្ទីបៃតង របស់អង្គការហេក្ស (HEKS) ប្រធានបទនៃការប្រជុំ៖ ពិភាក្សាលើកិច្ចសន្យាទិញលក់គ្រាប់ស្វាយចន្ទីសរីរាង្គ។

ចំនួនអ្នកចូលទស្សនា
Flag Counter