ចេញផ្សាយ ១៩ កុម្ភៈ ២០២៥
35
សកម្មភាពមន្រ្តីកសិកម្មឃុំបានចុះជួបកសិករនិងផ្សព្វផ្សាយបច្ចេកទេសកសិកម្មនៅឃុំប្រមេរ
???????????
ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ មន្ត្រីកសិកម្មឃុំ (ឈានមុខ,ពោធិ៍,ប្រមេរនិងព្រះឃ្លាំង) ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានចុះផ្សព្វផ្សាយនៅភូមិបុះធំ ឃុំប្រមេរ លើប្រធានបទស្តីពី៖ ការភ្ជួរលុបគល់ជញ្ជ្រាំង, គោលការណ៍ស្រែល្អ, អត្ថប្រយោជន៍នៃការប្រើប្រាស់ជីសរីរាង្គ, កសិកម្មសរីរាង្គ, ការសហការទីផ្សារ ចងក្រងជាក្រុម, ប្រមូលទិន្នន័យកសិកម្ម, ផ្សព្វផ្សាយលេខទំនាក់ទំនង 1289។
កសិករចូលរួមសរុប 34នាក់៖ មន្ត្រីកសិកម្មឃុំ 4នាក់ លោកអនុភូមិ 1នាក់ សមាជិកភូមិ 1នាក់ និងអ៊ុពូមីងកសិករ 28នាក់។