ចេញផ្សាយ ១៩ កុម្ភៈ ២០២៥
34
នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥
នៅប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំកិច្ចប្រជុំគំរូមិត្តកសិករប្រចាំខែកុម្ភៈ ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ក្នុងគោលបំណងពិភាក្សាអំពីផែនការសកម្មភាពដែលត្រូវអនុវត្តក្នុងឆ្នាំ២០២៥ ការជ្រើសរើសទីតាំង ដើម្បីអនុវត្ត និងបញ្ហាផ្សេងៗ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នាយកដ្ឋានវិស្វកម្មកសិកម្ម មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ មជ្ឈមណ្ឌល CARDEC អង្គការ Swisscontact គម្រោងគ្រាប់ពូជកសិករ និងក្រុមការងារគំរូមិត្តកសិករដែលពាក់ព័ន្ធ សរុបចំនួន ១៥នាក់ ស្រ្តី ២នាក់។