សហគមន៏កសិកម្មចំនួន៥ និងសហគមន៏ព្រៃឈើចំនួន២ក្នុងខេត្តព្រះវិហារទទួលបានការគាំទ្រពីគម្រោង PEARL
ចេញ​ផ្សាយ ១៩ កុម្ភៈ ២០២៥
33
សហគមន៏កសិកម្មចំនួន៥ និងសហគមន៏ព្រៃឈើចំនួន២ក្នុងខេត្តព្រះវិហារទទួលបានការគាំទ្រពីគម្រោង PEARL ???????? ក្រុមការងារគម្រោង ភាពជាដៃគូ រវាងរដ្ឋ សហគមន៏និងវិស័យឯកជនដើម្បីកសិកម្មមានលក្ខណៈភាតរនរិស្ថាននិងជីវភាពប្រជាជនមានភាពធន់នៅខាងជើងបឹងទន្លេសាប(PEARL) បានប្រជុំឆ្លុះបញ្ចាំងពីដំណើការ និងការរៀបចំផែនការអាជីវកម្មរបស់សហគមន៏កសិកម្ម ជូនដល់សហគមន៏កសិកម្មចំនួន៥ និងសហគមន៏ព្រៃឈើចំនួន២ ។ សមាសភាពចូលរូមមាន ថ្នាក់ដឹកនាំសហគមន៏ មន្រ្តីកសិកម្មឃុំគោលដៅទាំង៧ ក្រុមការងារមន្ទីរកសិកម្ម រួមជាមួយបុគ្គលិកសម្របសម្រួលគម្រោង PEARL/FAO សរុបចំនួន40នាក់។ ?អត្ថប្រយោជន៍៖ ការធ្វើផែនការអាជីវកម្មប្រកបដោយប្រសិទ្ធភាពពិតជាមានសារៈសំខាន់សម្រាប់អង្គការកសិករ និងសហគ្រាសខ្នាតតូចលើ៖ -ការបង្កើនផលិតភាព -ការទទួលបានទីផ្សារ ដែលមានតម្លៃខ្ពស់ -ពង្រឹងភាពធន់ទៅនឹងអាកាសធាតុ និងការប្រែប្រួលនានាក្នុងវិស័យសេដ្ឋកិច្ច គម្រោងបានការគាំទ្រពីមូលនិធិអាកាសធាតុបៃតង (GCF) និងក្រោមការសម្របសម្រួលអនុវត្តដោយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ជាមួយនឹងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន រួមជាមួយនឹងក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology គម្រោងគជ់មានគោលដៅជួយលើកកម្ពស់កសិកម្ម ដែលធន់នឹងអាកាសធាតុ ព្រមទាំងជួយកែលម្អលទ្ធភាពក្នុងការទទួលបានទីផ្សារកាន់តែប្រសើរសម្រាប់កសិករខ្នាតតូចនៅកម្ពុជា។ កម្មវិធីរៀបចំមានរយៈពេល២ថ្ងៃ ១២-១៣ កុម្ភៈ ២០២៥ នៅសាលប្រជុំអាហារដ្ឋាន លីហួត ក្រុងព្រះវិហារ។
ចំនួនអ្នកចូលទស្សនា
Flag Counter