សកម្មភាពមន្ត្រីការិយាល័យនីតិកម្មកសិកម្មបានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះធ្វើអធិការកិច្ចថ្នាំកសិកម្ម និងជីកសិកម្ម តាមបណ្តាដេប៉ូលក់ ក្នុងស្រុករវៀង ខេត្តព្រះវិហារ
ចេញ​ផ្សាយ ១៩ កុម្ភៈ ២០២៥
42
សកម្មភាពមន្ត្រីការិយាល័យនីតិកម្មកសិកម្មបានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះធ្វើអធិការកិច្ចថ្នាំកសិកម្ម និងជីកសិកម្ម តាមបណ្តាដេប៉ូលក់ ក្នុងស្រុករវៀង ខេត្តព្រះវិហារ ដោយពិនិត្យឃើញថា: -ទាំង០៥ដេប៉ូមានវិញ្ញាបនបត្រ ឆ្លងវគ្គអប់រំសមត្ថភាពវិជ្ជាជីវ:ត្រឹមត្រូវ។ -បានណែនាំដេប៉ូមុនយកថ្នាំកសិកម្ម និងជីកសិកម្មពីក្រុមហ៊ុនណាមួយមកដាក់លក់ត្រូវពិនិត្យមើលបញ្ជិកា និងសុពលភាពប្រើប្រាស់ឲ្យបានត្រឹមត្រូវដើម្បីការពារបាននូវផលប្រយោជន៍ទាំងអ្នកលក់និងអ្នកប្រើប្រាស់។ -បានណែនាំដេប៉ូឲ្យជួយផ្សព្វផ្សាយប្រកាសអន្តរក្រសួងស្តីពីវិធានសុវត្ថិភាពក្នុងការប្រើប្រាស់ ការបោះចោលសំណល់ និងសំបកវេចខ្ចប់ថ្នាំកសិកម្ម និងជីកសិកម្មដល់កសិករ។ -បានណែនាំដេប៉ូ ពីវិធានការសុវត្ថិភាព របៀបតាំងលក់ របៀបទុកដាក់ថ្នាំកសិកម្ម និងជីកសិកម្មឲ្យបានត្រឹមត្រូវ។ ១៨ កុម្ភៈ ២០២៥ #និតិកម្មកសិកម្ម #កសិកម្មខេត្តព្រះវិហារ #ខេត្តព្រះវិហារ #PreahVihear
ចំនួនអ្នកចូលទស្សនា
Flag Counter