ចេញផ្សាយ ២៨ កុម្ភៈ ២០២៥
24
មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានចូលរួមកិច្ចប្រជុំគណៈកម្មការប្រតិបត្តិលើកទី២១ របស់សម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា(CASIC) តាមប្រព័ន្ធអនឡាញ និងផ្ទាល់ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ចាន់ សារុទ្ធ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការប្រតិបត្តិកាស៊ីក
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បី៖
១. ធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពការងារបស់កាស៊ីក និងសមិទ្ធិផលក្នុងខែមករា និងកុម្ភៈ ឆ្នាំ ២០២៥ កន្លងមក
២. ធ្វើបទបង្ហាញអំពីយុទ្ធសាស្ត្រនិរន្តរភាពសម្រាប់ការបន្តការអនុវត្តរបស់មជ្ឈមណ្ឌលស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កសិកម្មអភិរក្សកម្ពុជា (CARDEC)
៣. បទបង្ហាញលើផែនការសកម្មភាពកាស៊ីក ឆ្នាំ ២០២៥ និងការផ្តល់ជូនដំណាំគម្របដីទៅដល់ខេត្តគោលដៅទាំង១០
៤. បង្ហាញអំពីផែនការសកម្មភាពបន្ទាប់របស់កាស៊ីក ពីខែមីនា ដល់ខែមេសា ឆ្នាំ ២០២៥
ដោយមានការអញ្ជើញចូលរួមពីសមាជិកគណៈកម្មការប្រតិបត្តិកាស៊ីក និងលេខាធិការដ្ឋានកាស៊ីក ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តី នៅខេត្តគោលដៅទាំង ១០ (តាមប្រព័ន្ធអនឡាញ) ដែលមានសមាភាពចូលរួមសរុបចំនួន ២៤នាក់ (ស្ត្រី ០៣ នាក់)។
នៅថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥