មន្រ្តីការិ.អភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមជាភ្ញៀវកិត្តយស ក្នុងពិធីមហាសន្និបាតតំណាងរបស់សហគមន៍កសិកម្ម រមទមសាមគ្គីមានជ័យ ស្ថិតនៅក្នុងភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង
ចេញ​ផ្សាយ ២៨ កុម្ភៈ ២០២៥
23
អបអរសាទរសហគមន៌រមទមសាមគ្គីរកបានប្រាក់ចំណេញជាង៤០លានរៀលក្នុងឆ្នាំ២០២៤ ???????? ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ មន្រ្តីការិ.អភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមជាភ្ញៀវកិត្តយស ក្នុងពិធីមហាសន្និបាតតំណាងរបស់សហគមន៍កសិកម្ម រមទមសាមគ្គីមានជ័យ ស្ថិតនៅក្នុងភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ។ មានសមាសភាពអញ្ជើចូលរួមពី៖ -តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ -តំណាងរដ្ឋបាលស្រុករវៀង -ប្រធានអង្គការពុធសាសនាដើម្បីភិឌ្ឍន៍សាខាកំពង់ធំ-ព្រះវិហារ និងសហការី -លោកស្រី មេឃុំរមទម -លោកនាយរងប៉ុសរមទម -សមាជិកសមាជិការតំណាងរបស់សហគមន៍សរុបចំនួន៨០នាក់ ស្រី៦៣នាក់។ ជាលទ្ឋផល៖ -សហគមន៍មានសមាជិកសរុប៣៣៣នាក់(ស្រី២១៣នាក់) -មានមុខរបរសំខាន់ៗ៖ ១/ឥណទានកសិកម្មខ្នាតតូច, ២/ទីផ្សារ (ស្រូវ ដំឡូងមី និងគ្រាប់ស្វាយចន្ទី) -មុខរបរទីផ្សារ៖លក់ស្រូវបានសរុបចំនួន៩៣២តោន ,គ្រាប់ស្វាយចន្ទី៣៦តោន និងដំឡូងមីក្រៀមបាន៨តោន -ទទួលបានប្រាក់ចំណេញសរុបចំនួន៤០.០៨១.០០០រៀល បានអនុម័តផែនការដូចខាក្រោម៖ -ពង្រឹង និងកសាងធនធានមនុស្សរបស់ថ្នាក់ដឹកនាំ -ឯកភាពបន្តមុខរបរពីឆ្នាំចាស់ -ពង្រីកមុខរបរទីផ្សារ៖ ស្រូវសរីរាង្គ១,៣០០តោន ដំឡូងមី២,០០០តោន និងគ្រាប់ស្វាយចន្ទី២៥០តោន តាមរយៈការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយក្រុមហ៊ុនឯកជន
ចំនួនអ្នកចូលទស្សនា
Flag Counter