ចេញផ្សាយ ២៨ កុម្ភៈ ២០២៥
27
នាព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥
លោក ថុន សូរីតា អនុប្រធានមន្ទីរ និងប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រឹក្សាគម្រោងនើឆ័រ ថ្នាក់ខេត្ត ក្រោមអធិបតីភាពរបស់ ឯកឧត្តម អ៊ុក គឹមសាន អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ សមាសភាពចូលរួមមាន តំណាងអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ តំណាងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រះវិហារ តំណាងក្រសួងធនធានទឹក និងឧតុនិយម តំណាងអភិបាលស្រុកជាំក្សាន្ត ស្រុកសង្គមថ្មី ស្រុករវៀង ក្រុមហ៊ុន KS Seed និងបុគ្គលិកគម្រោងនើឆ័រ សរុបចំនួន ២១នាក់ ស្រី០៤ នាក់ ដែលស្ថិតនៅសាលប្រជុំព្រះនិមិត្ត សាលាខេត្តព្រះវិហារ។