ចេញផ្សាយ ២៨ កុម្ភៈ ២០២៥
40
នៅថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានសម្របសម្រួលកិច្ចប្រជុំពិភាក្សាស្តីពី តម្រូវការ លក្ខខណ្ឌគុណភាព របស់ក្រុមហ៊ុន និងលទ្ធភាពផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី របស់សហគមន៍កសិកម្មដែលជាសមាជិកបណ្តាញសហគមន៍កសិកម្មស្វាយចន្ទីសាមគ្គី ទៅកាន់ក្រុមហ៊ុនប្រមូលទិញ។
-កិច្ចប្រជុំនេះធ្វើឡើងនៅក្នុងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ។
-ដោយមានថ្នាក់ដឹកនាំសហគមន៍កសិកម្ម ចូលរួមសរុបចំនួន ២១នាក់ ស្ត្រី០៤នាក់។