ចេញផ្សាយ ២៨ កុម្ភៈ ២០២៥
33
នៅព្រឹកថ្ងៃទី 28 ខែកុម្ភៈ ឆ្នាំ 2025 មន្ត្រីបច្ចេកទេសកសិកម្មឃុំស្រយង់បានចូលរួមប្រជុំសាមញ្ញលើកទី៣១ អាណត្តិទី៥របស់ក្រុមប្រឹក្សាឃុំស្រយង់ នៅកិច្ចបន្ទាប់មន្ត្រីបច្ចេកទេសកសិកម្មឃុំ និងលោកមេឃុំបានរៀបចំប្រជុំបន្តជាមួយលោកមេភូមិតំណាងភូមិអំពី៖
១.លោកមេឃុំបានជម្រាបដល់លោកមេភូមិតំណាងភូមិនិមួយៗឲ្យយកចិត្តទុកដាក់នៅក្នុងការស្រង់ទិន្នន័យក៏ដូចជាសហការជាមួយមន្ត្រីកសិកម្មយ៉ាងយកចិត្តទុកដាក់
២.មន្ត្រីបច្ចេកទេសកសិកម្មបានផ្សព្វផ្សាយអំពីផលប្រយោជន៍កសិកម្មសេរីរាង្គ ផលប្រយោជន៍នៃការចងក្រងក្រុមសមកាលកម្មជូនដល់មេភូមិនីមួយៗដើម្បីទៅផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋតាមភូមិគោលដៅរៀងៗខ្លួន។ ដែលមានអ្នកចូលរួមសរុប១៧នាក់ ស្រី១នាក់។
-នៅរសៀលថ្ងៃទី 28 ខែកុម្ភៈឆ្នាំ 2025
១.មន្ត្រីបច្ចេកកសិកម្មឃុំស្រយង់
២.មន្ត្រីបច្ចេកទេសកសិកម្មឃុំត្បែងពីរ
៣.មន្ត្រីបច្ចេកទេសកសិកម្មឃុំគូលែនត្បូង
បានប្រជុំផ្សព្វផ្សាយអំពីផលប្រយោជន៍កសិកម្មសេរីរាង្គ ផលប្រយោជន៍នៃការចងក្រងក្រុមសមកាលកម្មនៅភូមិរំចេកឃុំស្រយង់ស្រុកគូលែន។មានអ្នកចូលរួមសរុប ៣៩នាក់ ស្រី២០នាក់។