ចេញផ្សាយ ០៥ មីនា ២០២៥
23
នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ការិ.សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីមហាសន្និបាតប្រចាំឆ្នាំ២០២៤ របស់សហគមន៍កសិកម្មសាមគ្គីភ្នំពេជ្របូរី ស្ថិតនៅភូមិស្របាល ឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ។
សមាសភាពចូលរួមមាន:
-លោក ជា ចាន់ អភិបាលរងស្រុក តំណាងរដ្ឋបាលស្រុកគូលែន
-លោក ខេង សុវណ្ណរតនា អនុប្រធានការិ.សហគមន៍ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
-លោក ព្រំផល ប្រធានការិ.កសិកម្ម និងធនធានធម្មជាតិស្រុក និងសហការី
-លោកមេឃុំភ្នំពេញ
-ធនាគារដៃគូ
-ក្រុមហ៊ុនឯកជន
-អាជ្ញាធរពាក់ព័ន្ធ និងសមាជិកសមាជិការសរុប៣៦៩នាក់(ស្រី២២៦នាក់)
ជាលទ្ឋផល:
-សហគមន៍មានដើមទុន465លានរៀល
-មានមុខរបរសំខាន់ៗ: ទីផ្សារផលិតផលកសិកម្ម,ចែកចាយទឹកស្អាត,ឥណទានកសិកម្មខ្នាតតូច,ប្រើប្រាស់សេវាកម្មរួមគ្នា,លក់ស្រូវពូជ
-រកប្រាក់ចំណូលបានសរុប១៨២លានរៀល
-ប្រចំណេញប្រចាំឆ្នាំសរុបបានជាង ៨៦លានរៀល
-ប្រាក់ភាគលាបសមាជិក១៨០០៛/ហ៊ុន