នៅថ្ងៃ ទី០៤ ខែមិនា ឆ្នាំ២០២៥ មន្រ្តីបច្ចេកទេសកសិកម្មឃុំខ្យង និងឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ បានមានសកម្មភាពផ្សព្វផ្សាយតាមខ្នងផ្ទះនៅភូមិស្លែង ដូចខាងក្រោម៖
- ណែនាំខ្លួន និងតួនាទីមន្ត្រីបច្ខេកទេសកសិកម្មឃុំអោយកសិករបានស្គាល់
- ចុះផ្សព្វផ្សាយពីការចងក្រុមសមកាល និងសហគមន៍កសិកម្មទំនើប
- ផ្សព្វផ្សាយពីការផលិតស្រូវសរីរាង្គ ដើម្បីនាំចេញទៅទីផ្សារអ៉ឺរ៉ុប
- ផ្សព្វផ្សាយពីការចុះឈ្មោះកសិករសហការណ៍ទីផ្សារនៅរដូវបន្ទាប់
- សារៈសំខាន់នៃការប្រើប្រាស់ជីសរីរាង្គ