មន្ដ្រីបច្ចេកទេសកសិកម្ម ឃុំស្រយង់ ភ្នំត្បែងពីរ គូលែនជើង ស្រុកគូលែន បានរៀបចំកម្មវិធីផ្សព្វផ្សាយពី កសិកម្មសរីរាង្គ កម្មវិធីស្រែល្អ  ក្រុមសមកាលកម្ម វិធីសាស្ត្របង្កើនប្រាក់ចំណូលពីការធ្វើស្រែ
ចេញ​ផ្សាយ ០៥ មីនា ២០២៥
8
នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ មន្ដ្រីបច្ចេកទេសកសិកម្ម ឃុំស្រយង់ ឃុំភ្នំត្បែងពីរ ឃុំគូលែនជើង នៃស្រុកគូលែន ខេត្តព្រះវិហារ បានរៀបចំកម្មវិធីផ្សព្វផ្សាយពី÷ កសិកម្មសរីរាង្គ កម្មវិធីស្រែល្អ  ក្រុមសមកាលកម្ម វិធីសាស្ត្របង្កើនប្រាក់ចំណូលពីការធ្វើស្រែ    សមាសសភាពចូលរួមមាន មេភូមិសំបូរ អនុភូមិសំបូរ ប្រជាកសិករ និងមន្ដ្រីកសិកម្មឃុំទាំង០៣ឃុំ។ កិច្ចប្រជុំមានអ្នកចូលរួមសរុប ៤៣នាក់ ស្រ្ដី ២៥នាក់។    លទ្ធផល÷ កសិករចាប់អារម្មណ៍ធ្វើស្រូវសរីរាង្គ អនុវត្តកម្មវិធីស្រែល្អនៅរដូវខាងមុខ កសិករចាប់អារម្មណ៍ចងក្រងជា ក្រុមសមកាលកម្មហើយនិងចុះឈ្មោះសហការផលិតស្រូវផ្សារភ្ជាប់ទៅកាន់ទីផ្សារ ភូមិសំបូរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ
ចំនួនអ្នកចូលទស្សនា
Flag Counter