លេក ស៊ីណាន ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកជ័យសែន និងមន្ដ្រីបច្ចេកទេសកសិកម្មឃុំស្អាង ចុះជួបកញ្ញា កាត សារ៉ាត់ ជាអ្នកបណ្ដុះផ្សិតស ដែលមានទីតាំងនៅភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន
ចេញ​ផ្សាយ ០៥ មីនា ២០២៥
6
ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ សកម្មភាពការងាររបស់មន្ដ្រីកសិកម្មឃុំស្អាង ស្រុកជ័យសែន បានសហការជាមួយលោក លេក ស៊ីណាន ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកជ័យសែនចុះជួបកញ្ញា កាត សារ៉ាត់ ជាអ្នកបណ្ដុះផ្សិតស ដែលមានទីតាំងនៅភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ដើម្បីជជែកពីស្ថានភាពនៃការបណ្ដុះ និងបញ្ហាប្រឈមនានា។ តាមការបញ្ជាក់របស់ប្អូនស្រីបានឲ្យដឹងថា នៅក្នុងការបណ្ដុះផ្សិតស កន្លងមកតែងជួបនូវបញ្ហាធំៗចំនួន2គឺ: បញ្ហាទីផ្សារ និងសត្វល្អិតបំផ្លាញ។ -ទំហំរោងបណ្ដុះ 4ម៉ែត្រ*7ម៉ែត្រ ទំហំនេះអាចផ្ទុកបាន5000កញ្ចប់ ប៉ុន្ដែបច្ចុប្បន្នគាត់ដាក់តែជាង1ពាន់កញ្ចប់ប៉ុណ្ណោះ (ដោយសារតម្រូវការទីផ្សារក្នុងតំបន់នៅមានកម្រិត)។ -សមត្ថភាពផ្គត់ផ្គង់ប្រចាំថ្ងៃ: ជាមធ្យម 10 គីឡូក្រាម/ថ្ងៃ។ -តម្លៃបោះដុំ: 8,000រៀល/គ.ក្រ -តម្លៃលក់រាយជាមធ្យម: 12,000រៀល/គ.ក្រ។
ចំនួនអ្នកចូលទស្សនា
Flag Counter